សំណួរ និងចម្លើយផ្នែកច្បាប់
តើមុខសញ្ញាណាដែលបានផ្ដល់ដីផលិតកម្មក្នុងការអនុវត្ដគម្រោងលេខ១ ?
កប.អនឡាញ - មិត្តអ្នកអាន លោក Pham Van Dung នៅទីក្រុង Vo Xu ស្រុក Duc Linh ខេត្ត Binh Thuan បានសួរថា យោងតាមច្បាប់ តើមុខសញ្ញាណាដែលបានផ្ដល់ដីផលិតកម្មក្នុងការអនុវត្ដគម្រោងលេខ ១ ? (ដោះស្រាយស្ថានភាពខ្វះដី លំនៅឋាន ដីផលិតកម្ម និងទឹកប្រើប្រាស់) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាលឆ្នាំ ២០២១ -២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩)?
ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងនៅប្រការ ៥ មាត្រា ១ សារាចរលេខ ០២/២០២៣/TT-UBDT ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃសារាចរណែនាំលេខ ០២/២០២២/TT-UBDT ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ របស់លោករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិណែនាំការអនុវត្តគម្រោងមួយចំនួនក្រោមកម្មវិធី ១៧១៩។ ជាក់លាក់ដូចខាងក្រោម៖
១. គ្រួសារជនជាតិក្រីក្រដែលរស់នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; គ្រួសារជនជាតិ Kinh ក្រីក្រ រស់នៅក្នុងឃុំលំបាកខ្លាំង ភូមិជួបការលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ប្រកបរបរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទាន់មានដីផលិត និងមានតម្រូវការផ្ដល់ដីផលិតកម្មនឹងបានអាជ្ញាធរមូលដ្ឋានពិចារណាផ្ដល់ដីផលិតកម្ម។
|
|
មុខសញ្ញាណាដែលបានផ្ដល់ដីផលិតកម្មក្នុងការអនុវត្ដគម្រោងលេខ១ (រូបថត៖ baochinhphu.vn) |
២. គ្រួសារជនជាតិក្រីក្រដែលរស់នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; គ្រួសារជនជាតិ Kinh រស់នៅក្នុងឃុំជួបការលំបាកខ្លាំង និងភូមិជួបការលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំប្រកបរបរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនទានមាន ឬ ខ្វះដីផលិតកម្មលើសពី ៥០% តាមការកំណត់នៃមូលដ្ឋាននីមួយៗ ប្រសិនបើមានតម្រូវការដើម្បីផ្លាស់ប្តូរការងារ ហើយមានតម្រូវការផ្លាស់មុខរបរ ឬ មានតម្រូវការផ្ដល់ដីផលិតកម្ម ប៉ុន្តែមិនអាចរៀបចំដីផលិតកម្មនឹងបានពិចារណា និងជួយផ្លាស់មុខរបរ។
គណៈកម្មាធិការប្រជាជនខេត្ត ផ្អែកលើមូលនិធិដីធ្លី និងលក្ខខណ្ឌជាក់ស្តែងនៃមូលដ្ឋានដើម្បីកំណត់កម្រិតដីផលិតកម្ម ប៉ុន្តែមិនបានលើសពីការកំណត់បែងចែកដីកសិកម្មសម្រាប់គ្រួសារនីមួយៗ និងបុគ្គលស្របតាមបទប្បញ្ញត្តិនៃច្បាប់ភូមិបាល និងធ្វើជាមូលដ្ឋានសម្រាប់កំណត់គ្រួសារខ្វះដីផលិត។
* មិត្តអ្នកអាន Vu Van Long នៅឃុំ Tra Bui ស្រុក Bac Tra My ខេត្ត Quang Nam បានសួរថា៖ តើគោលនយោបាយអាទិភាពលើការបណ្តុះបណ្តាល បង្វឹកបង្ហាត់ និងបំប៉នជំនាញដល់មន្ត្រីវប្បធម៌ជាជនជាតិភាគតិចត្រូវបានកំណត់ដោយច្បាប់យ៉ាងដូមម្ចេច?
ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងមាត្រា ៩ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៤ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ជាក់លាក់ដូចខាងក្រោម៖
១. ផ្តល់អាទិភាពដល់ការបណ្តុះបណ្តាល និងបំប៉នជំនាញដល់មន្ត្រីវប្បធម៌ដែលចេះប្រើប្រាស់ភាសា និងអក្សររបស់ជនជាតិភាគតិចនៅតំបន់ជួបការលំបាកខ្លាំងក្នុងតំបន់ជនជាតិភាគតិច។
២. រៀបចំវគ្គបំប៉នចំណេះដឹងអំពីការគ្រប់គ្រងដល់មន្ត្រីវប្បធម៌ និងសិល្បៈ លើកកម្ពស់ការយល់ដឹងនិងសមត្ថភាពរៀបចំដល់មន្ត្រីឃុំ ភូមិ ដើម្បីរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈសហគមន៍៕
បកប្រែដោយ Pham Diep