leftcenterrightdel
កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-សិង្ហបុរី លើកទី១៦

លោក Albert Chua បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សិង្ហបុរីក្នុងតំបន់ ហើយយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ រួមទាំងយន្តការពិគ្រោះយោបល់នយោបាយបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព​នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី។

ទាក់ទិននឹងទិសដៅនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពរៀបចំបានល្អសម្រាប់កិច្ចប្រជុំផ្លាស់ប្តូររវាងថា្នក់ដឹកនាំជាន់ខ្ពស់ ជាពិសេសយន្តការនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីទាំងពីរ ពង្រឹងទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចទាំងពីរ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការអប់រំ វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ...

ភាគីទាំងពីរក៏បានចែករំលែកការវាយតម្លៃ និងការប្តេជ្ញាចិត្តកសាងសមុទ្រខាងកើតទៅជាសមុទ្រប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ រួមជាមួយបណ្តាប្រទេសអាស៊ាន អនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ខិតខំសម្រេចឱ្យបានឆាប់ៗនូវក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ប្រកបដោយគុណភាព ប្រសិទ្ធភាព  ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ (UNCLOS)។

leftcenterrightdel
លោក Do Hung Viet អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី

* ក្នុងឱកាសនេះ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស​វៀត​ណាម​ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ៕

បកប្រែដោយ Duy Hoan