ការត្រៀមរៀបចំសម្ភារៈបរិក្ខារបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច
កប.អនឡាញ - មិត្តអ្នកអាន Vu Van Tung នៅឃុំ Vinh Son ស្រុក Vinh Linh ខេត្ត Quang Tri ភាគកណ្តាលវៀតណាម បានសួរថា៖ ការត្រៀមរៀបចំសម្ភារៈបរិក្ខារបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច មុនចូលរៀនថ្នាក់ទី ១ ត្រូវបានកំណត់យ៉ាងដូចម្ដេច?
ចំលើយ៖ បញ្ហាដែលអ្នកសួរបានកំណត់ក្នុងប្រការ ១ មាត្រា ១២ នៃសារាចរណែនាំលេខ ២៣/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ស្ដីពីការបង្រៀន និងរៀនភាសាវៀតណាមសម្រាប់កុមារជនជាតិភាគតិច មុនចូលរៀនថ្នាក់ទី ១ ដូចតទៅ៖
ក) ទីតាំងបង្រៀន និងរៀននៅសាលាបឋមសិក្សា ត្រូវធានាឲ្យមានភាពងាយស្រួល សុវត្ថិភាពក្នុងការការធ្វើដំណើរ និងសមរម្យសម្រាប់ចិត្តវិទ្យារបស់កុមារ។
ខ) ថ្នាក់រៀនត្រូវធានាអនាម័យ សុវត្ថិភាព អាកាសល្អ មានតុនិងកៅអីសមរម្យ គោរពតាមបទបញ្ញត្តិ និងមានទឹកស្អាតគ្រប់គ្រាន់...
គ) មានឧបករណ៍ សម្ភារៈ និងឯកសារបង្រៀនយ៉ាងពេញលេញ ដើម្បីការបង្រៀន និងរៀនភាសាវៀតណាម សម្រាប់កុមារជនជាតិភាគតិច មុនចូលរៀនថ្នាក់ទី ១ ធានាឲ្យបាននូវប្រសិទ្ធភាព និងគុណភាព។
* មិត្តអ្នកអាន Vu Thanh Ha នៅឃុំ Tan Nghia ស្រុក Di Linh ខេត្ត Lam Dong តំបន់ខ្ពង់រាបកណ្តាលវៀតណាម បានសួរថា៖ តើអ្នកណាជាអ្នកទទួលផលពីគោលនយោបាយលើកកំពស់គុណភាពនៃប្រជាជននៅតំបន់ជនជាតិភាគតិចក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥?
ចំលើយ៖ ខ្លឹមសារនៃការលើកកម្ពស់គុណភាពនៃប្រជាជននៅតំបន់ជនជាតិភាគតិច ត្រូវបានលើកឡើងក្នុងគម្រោងទី៧ "ការថែទាំសុខភាពប្រជាជន ពង្រឹងកាយសម្បទា និងកម្ពស់របស់ជនជាតិភាគតិច ការការពារ និងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភរបស់កុមារ" នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ រួមមានមុខសញ្ញាដូចខាងក្រោម៖
- ប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជាពិសេសស្ត្រីមានផ្ទៃពោះ ម្តាយ កុមារ និងមនុស្សចាស់។
- មណ្ឌលសុខភាពស្រុក។
- កម្មាភិបាលសុខាភិបាល និងកម្មាភិបាលគ្រប់គ្រងប្រជាជនស្រុក បុគ្គលិកមណ្ឌលសុខភាពស្រុក បុគ្គលិកសុខភាពឃុំ កម្មាភិបាលគ្រប់គ្រងប្រជាជនឃុំ បុគ្គលិកសុខភាព កម្មាភិបាលគ្រប់គ្រងប្រជាជនភូមិ៕
បកប្រែដោយ Thanh Cong