ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងឡាវ។ បន្ទាប់ពីត្រឡប់ទៅប្រទេសវិញ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។

ក្នុងលិខិត ក្នុងនាមគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋឡាវ លោក Thongloun Sisoulith បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក To Lam និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ជាពិសេសប្រជាជនទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលបានទទួលស្វាគមន៍គណៈប្រតិភូប្រកបដោយភាពកក់ក្តៅ និងពោរពេញទៅដោយមនោសញ្ចេតនារបស់បងប្អូនក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនៅវៀតណាម។

leftcenterrightdel
លោក To Lam លោក Thongloun Sioulith និងគណប្រតិភូក្នុងជំនួបជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សបដិវត្តន៍ឡាវ នាថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងហាណូយ

លោក Thongloun Sisoulith បានសម្តែងនូវការចាប់អារម្មណ៍ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជំនួបជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជាការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរស្ដីពីការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមកនេះ ព្រមទាំងប្តេជ្ញាបន្តការពារ លើកកម្ពស់ និងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឲ្យអភិវឌ្ឍឡើងដល់កម្ពស់ថ្មី តភ្ជាប់សេដ្ឋកិច្ចទាំងពីរ ពង្រឹងភាពខ្លាំងរបស់ប្រទេសនីមួយៗ ដើម្បីជួយគ្នាក្នុងការអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោក Thongloun Sisoulith បានសរសេរក្នុងលិខិតថា “សូមជូនពរលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ លោកជំទាវ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងឋានៈរបស់ខ្លួន”៕

បកប្រែដោយ Thanh Cong