* បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនដឹកនាំកងទ័ពការពារព្រំដែនបណ្ដាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងបញ្ជាការដ្ឋានយោធាខេត្ត និងទីក្រុងជាប់មាត់សមុទ្រចាប់ពីខេត្ត Quang Ninh ដល់ខេត្ដ Phu Yen ដើម្បីដាក់ពង្រាយការងារឆ្លើយតបនឹងព្យុះលេខ ៣  ហើយអង្គភាពនានាបន្ដនាំយកមធ្យោបាយនិងមនុស្សទៅកាន់កន្លែងសុវត្ថិភាព។ គិតត្រឹមម៉ោង ១៣ រសៀលថ្ងៃទី ៦ ខែកញ្ញា ១០០% នៃទូកនេសាទ និងមធ្យោបាយពីខេត្ដ Quang Ninh ដល់ខេត្ដ Quang Tri ត្រូវបាននាំយកទៅកាន់កន្លែងសុវត្ថិភាព។

ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនបានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមុខងារ ដើម្បីណែនាំ និងជួយអ្នកទេសចរនៅលើកោះទៅកាន់ដីគោក។ រហូតដល់រសៀលថ្ងៃទី៦ ខែកញ្ញា កងទ័ពបានកៀរគរកម្មាភិបាលនិងយុទ្ធជនជិត ៤៥៨.០០០នាក់ និងមធ្យោបាយគ្រប់ប្រភេទជាង ១០.១០០ គ្រឿង ដើម្បីឆ្លើយតបនឹងព្យុះលេខ ៣។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនជួយប្រជាពលរដ្ឋចងទូកនេសាទ
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Tra Co ឃោសនានិងចលនាប្រជាពលរដ្ឋនាំយកទូកនេសាទទៅកាន់ទីទួលសុវត្ថិភាព

* នាថ្ងៃទី៦ ខែកញ្ញា ក្រុមការងារនៃយោធភូមិភាគទី៣ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Ha Tat Dat មេបញ្ជាការរងយោធភូមិភាគទី៣ បានចុះត្រួតពិនិត្យការងារបង្ការ និងឆ្លើយតបនឹងព្យុះលេខ៣ នៅស្រុក Van Don (ខេត្ត Quang Ninh)។ លោកឧត្តមសេនីយ៍ត្រី Ha Tat Dat បានកោតសរសើរចំពោះស្មារតីម្ចាស់ការក្នុងការឆ្លើយតបនឹងព្យុះលេខ ៣ នៃកងកំលាំងប្រដាប់អាវុធស្រុក Van Don ។

លោកឧត្តមសេនីយ៍ត្រី Ha Tat Dat បានស្នើឱ្យបណ្ដាអង្គភាពយោធាស្រុករក្សារបបប្រចាំការយ៉ាងម៉ឺងម៉ាត់ និងចាត់វិធានការការពារសុវត្ថិភាពដល់កម្មាភិបាល យុទ្ធជន និងបន្ទាយ កាត់បន្ថយការខូចខាតដែលបណ្តាលមកពីព្យុះ; សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពនានាក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងច្បាស់អំពីគ្រោះថ្នាក់នៃខ្យល់ព្យុះ និងលើកកម្ពស់ការយល់ដឹងអំពីការបង្ការ រៀបចំកងកម្លាំងដើម្បីជួយប្រជាជនផ្លាស់ពីតំបន់គ្រោះថ្នាក់ទៅកាន់កន្លែងសុវត្ថិភាព; ត្រៀមកងកម្លាំង និងមធ្យោបាយ ធានាការចល័តនិងដោះស្រាយស្ថានភាពដែលបង្កឡើងដោយព្យុះ។

បកប្រែដោយ Pham Diep