ក្នុងកម្មវិធីនោះ លោក Pham Le Minh Khang ប្រធានសម្ព័ន្ធយុវជននៃសាលាសម្ព័ន្ធយុវជនទីក្រុងហូជីមិញ មានប្រសាសន៍ថា ដំណើរទៅប្រភពដើមជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតឡាវ និងកម្ពុជាក្នុងការផ្សារភ្ជាប់ ចែករំលែក និងអភិវឌ្ឍខ្លួនឯង។

leftcenterrightdel
គណៈប្រតិភូមកថ្វាយផ្កា និងទស្សនាតំបន់ប្រពៃណីបដិវត្តន៍នៃការវាយលុកទូទៅ និងការក្រោកឈរឡើងនៃនិទាឃរដូវឆ្នាំ១៩៦៨

ក្នុងដំណើរនោះ គណៈប្រតិភូបានទៅទស្សនាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Lang Le - Bau Co និងតំបន់ប្រពៃណីបដិវត្តន៍នៃការវាយលុកទូទៅ និងការក្រោកឈរឡើងនៃនិទាឃរដូវឆ្នាំ១៩៦៨ (ឃុំ Tan Nhut)។ នៅចំពោះមុខវិមានដ៏មហិមានៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រទាំងពីរ គណៈប្រតិភូបានអុជធូប និងផ្កាគោរពវិញ្ញាណក្ខន្ធដល់ការលះបង់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ វីរជន និងយុទ្ធជនពលីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ ឯកភាពប្រទេសជាតិ។ បន្ទាប់មក គណៈប្រតិភូបានទៅទស្សនាកន្លែងមួយចំនួនដូចជា៖ ពុទ្ធិកសាកលវិទ្យាល័យវៀតណាម ភូមិធ្វើធូប (ឃុំ Le Minh Xuan)។

leftcenterrightdel
សកម្មភាពតភ្ជាប់គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

កម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” បានជួយពង្រឹងសកម្មភាពផ្លាស់ប្តូររវាងប្រជាជននៃប្រទេសនានា ផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងទីក្រុង និងនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញអំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ-កម្ពុជា។

នេះក៏ជាឱកាសសម្រាប់និស្សិតអន្តរជាតិស្វែងយល់អំពីជីវភាពប្រចាំថ្ងៃរបស់គ្រួសារវៀតណាម ជួយផ្សារភ្ជាប់មនោសញ្ចេតនា និងជួយឧបត្ថម្ភខាងសម្ភារៈ និងស្មារតីសម្រាប់និស្សិតពេលសិក្សានៅឆ្ងាយពីផ្ទះ៕

បកប្រែដោយ Huyen Trang