ជាក្រុមតន្ត្រីយោធាមួយក្នុងចំណោមក្រុមតន្ត្រីយោធាចំនួន ៥ រួមជាមួយម្ចាស់ផ្ទះវៀតណាមដែលចូលរួមកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ ២០២៤ គណៈប្រតិភូកងកិត្តិយសត្រែទ័ពកម្ពុជាបាននាំមកនូវការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍។

ចែករំលែកជាមួយអ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជនក្នុងកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២០ ខែធ្នូ នៅជុំវិញបឹង Ho Guom (ទីក្រុងហាណូយ) លោកវរសេនីយ៍ឯក សយ សំអឿន មេបញ្ជាការរងកងកិត្តិយសត្រែទ័ព ប្រធានគណៈប្រតិភូកងកិត្តិយសត្រែទ័ពកម្ពុជាបានឲ្យដឹងថា៖ គណៈប្រតិភូកងកិត្តិយសត្រែទ័ពកម្ពុជាមានសមាជិកចំនួន ៣៥ នាក់ មកវៀតណាមសម្តែងក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជន វៀត​ណាមដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីរវាងកងទ័ពទាំងពីរ ក៏ដូចជារីកសាយភាយអត្ដសញ្ញាញវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់មិត្តអន្តរជាតិ”។

leftcenterrightdel
ការសម្ដែងរបស់កងកិត្តិយសត្រែទ័ពកម្ពុជានៅជុំវិញបឹង Ho Guom នាយប់ថ្ងៃទី២០ ខែធ្នូ

លោកវរសេនីយ៍ឯក សយ សំអឿន ចែករំលែកថា “មុនពេលមកប្រទេសវៀតណាមដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធា សមាជិកទាំងអស់នៃគណៈប្រតិភូកងកិត្តិយសត្រែទ័ពកម្ពុជា បានហាត់សមយ៉ាងសកម្ម ដោយសង្ឃឹមថា នឹងរីកសាយភាយអត្ដសញ្ញាណវប្បធម៌របស់ទឹកដី និងប្រជាជនកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទទៅកាន់មិត្តភ័ក្តិអន្តរជាតិក្នុងព្រឹត្តិការណ៍ដ៏ពិសេសនៃកងទ័ពប្រជាជនវៀតណាម” ។

លោកវរសេនីយ៍ឯក សយ សំអឿន មេបញ្ជាការងកងកិត្តិយសត្រែទ័ពកម្ពុជា​ បានបញ្ជាក់ថា “ការចូលរួមសម្តែងលើកនេះ កងកិត្តិយសត្រែទ័ពកម្ពុជា បានសម្តែងបទចំនួន ៣ គឺបុណ្យឯករាជ្យជាតិ នគររាជ្យ និងទឹកចិត្ដកងយោធពលខេមរភូមិន្ទ។ បទទាំងនេះ បង្ហាញពីសេចក្តីត្រេកអរ មោទនៈភាព និងសេចក្តីរំភើបរីករាយរបស់កងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជាបន្ទាប់ពីទទួលបានឯករាជ្យជាតិ ក៏ដូចជាស្មារតីតស៊ូដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទក្នុងការកសាងនិងការពារប្រទេស”។​ 

លោកវរសេនីយ៍ឯក សយ សំអឿន ចែករំលែកថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំកម្មវិធីរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ កម្មវិធីត្រូវបានរៀបចំយ៉ាងហ្មត់ចត់ វិទ្យាសាស្រ្ត។ លើសពីនេះ ការទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល រួសរាយរាក់ទាក់របស់ប្រទេសម្ចាស់ផ្ទះ បានធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានឡើយ។

លោកវរសេនីយ៍ឯក សយ សំអឿន បន្ថែមថា “រឿងមួយដែលធ្វើឲ្យខ្ញុំរំជួលចិត្តខ្លាំងនោះ គឺនៅពេលដែលយើងសម្តែងក្នុងកម្មវិធីផ្លាស់ប្តូរតន្ត្រីយោធា ដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១៩ ខែធ្នូ នៅបរិវេណកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្ររាជវាំង Thang Long និងកម្មវិធីសម្តែងនៅព្រឹកថ្ងៃទីព្រឹកថ្ងៃទី  ២០ ខែធ្នូ នៅអាកាសយានដ្ឋាន Gia Lam (ទីក្រុងហាណូយ) កងកិត្តិយសត្រែទ័ពកម្ពុជាទទួលបានកោតសរសើរយ៉ាងខ្លាំងពីទស្សនិកជន។

leftcenterrightdel
លោកវរសេនីយ៍ឯក សយ សំអឿន និងអ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជន

ចែករំលែកចំណាប់អារម្មណ៍អំពីការចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ វរសេនីយ៍ត្រី សាំង តុង ឲ្យដឹងថា៖ «នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមក្នុងកម្មវិធីមានទ្រង់ទ្រាយធំដូចនេះ។ កម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាជាឱកាសដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសនានាក្នុងតំបន់និងជុំវិញពិភពលោក”។

លោកសេនីយ៍ត្រី សាំង តុង ចែករំលែកថា “ការសំដែងតន្ត្រីនៃប្រទេសនានាគឺជាសាររីកសាយភាយអំពីសេចក្តីស្រឡាញ់សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ហើយជាស្ពានតភ្ជាប់ទាហានជាមួយគ្នាដែលតែងតែប្រាថ្នាចង់កសាងពិភពលោកមួយប្រកបដោយសន្តិភាព និងវិបុលភាព រួមចំណែកពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងយោធានៃប្រទេសនានាក្នុងតំបន់និងជុំវិញពិភពលោក។ នេះក៏ជាឱកាសសម្រាប់គណៈប្រតិភូស្វែងយល់អំពីអត្ដសញ្ញាណវប្បធម៌ប្រពៃណី ទឹកដីនិងប្រជាជនកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់”។

leftcenterrightdel
លោកវរសេនីយ៍ត្រី សាំង តុង សមាជិននៃកងកិត្តិយសត្រែទ័ពកម្ពុជា

កម្មវិធីផ្លាស់ប្តូរតន្ត្រីយោធាឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម ដោយមានការចូលរួមពីគណៈប្រតិភូតន្រ្តីយោធានៃប្រទេសចំនួន ៥ គឺកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ចិន និងវៀតណាមធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីនេះមានគោលបំណងឧទ្ទេសនាមអំពីទឹកដី ប្រជាជន និងកងទ័ពប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ ក៏ដូចជាអត្ដសញ្ញាណវប្បធម៌នៃប្រទេសនានាក្នុងតំបន់ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសនានាក្នុងតំបន់ក្នុងស្មារតីសមភាព សាមគ្គីភាព និងយល់ដឹងគ្នាទៅវិញទៅមក៕

បកប្រែដោយ Pham Diep