ខ្លឹមសារនៃការបង្កើតក្លឹបវប្បធម៌ប្រជាប្រិយ
កប.អនឡាញ - មិត្តអ្នកអាន Le Van On នៅឃុំ An Binh ស្រុក Thoai Son ខេត្ត An Giang បានសួរថា៖ តើខ្លឹមសារនៃការបង្កើតក្លឹបវប្បធម៌ប្រជាប្រិយនៅតំបន់ជនបទ តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២៩២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) ត្រូវបានកំណត់យ៉ាងដូចម្តេច?
|
|
រូបថតឧទាហរណ៍ (vnanet.vn) |
ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងសេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដែលណែនាំអំពីការអនុវត្តគម្រោង "អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីល្អប្រសើរ" នៃបណ្តាជនជាតិភាគតិចដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍" ក្រោមកម្មវិធី ១៧១៩។ ជាក់ស្តែងដូចខាងក្រោម៖
- ស្រាវជ្រាវ ស៊ើបអង្កេត ស្ថិតិ និងប្រមូលព័ត៌មាន ដើម្បីបង្កើតក្លឹបវប្បធម៌ប្រជាប្រិយ។
- ទិញសម្ភារៈ ឧបករណ៍ និងឯកសារសម្រាប់បម្រើដល់ការបង្កើតក្លឹបវប្បធម៌ប្រជាប្រិយ។
- រៀបចំវគ្គបណ្តុះបណ្តាល បង្រៀនវប្បធម៌ប្រជាប្រិយ។ ពេលវេលារៀបចំត្រូវបានសម្រេចដោយប្រធានស្ថាន័ប ឬអង្គភាពដែលបានប្រគល់ភារកិច្ច។
- រៀបចំសកម្មភាពរបស់ក្លឹបជាប្រចាំ (ការហាត់សម ការសម្តែងវប្បធម៌សិល្បៈ ការប្រកួតសិល្បៈប្រជាប្រិយ)៖
+ ដំឡើង តុបតែងរោងវេទិការ ជួលសំលៀកបំពាក់ ប្រដាប់ប្រដា ឧបករណ៍ភ្លេង ឧបករណ៍បម្រើពិធីវប្បធ៌មប្រពៃណី;
+ ជួយគាំទ្រចំណាយលើការហាត់សម និងការសម្តែង ជូនសិល្បករជាជនជាតិភាគតិច។
+ ចំណាយរង្វាន់ជូនបុគ្គល ក្រុម អ្នកបំរើ និងពិធីករ ក្នុងការប្រកួតសម្តែងសិល្បៈរបស់ក្លឹប។
+ ជួយគាំទ្រចំណាយហូបចុក ការដឹកជញ្ជូន និងការជួលបន្ទប់ជូនសិល្បករ អ្នកសម្តែងជាជនជាតិភាគតិច។
- ផលិតភាពយន្តឯកសារ ដើម្បីបម្រើដល់ការអភិរក្ស ផ្សព្វផ្សាយវប្បធម៌ប្រជាប្រិយ។
- ឃោសនា ផ្សព្វផ្សាយ ដើម្បីបម្រើដល់ការអភិរក្ស និងលើកកំពស់ទមវប្បធម៌អរូបីនៃជនជាតិភាគតិច។
* មិត្តអ្នកអាន Phung Thi Yen នៅទីក្រុង Xuan Hoa ស្រុក Ha Quang ខេត្ត Cao Bang បានសួរថា៖ ខ្លឹមសារនៃការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកឃោសនា ផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេស នៅតាមតំបន់ព្រំដែន ក្នុងការអនុវត្តកម្មវិធី ១៧១៩ ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងចំណុច ២ មាត្រា ៧ នៃសារាចរណែនាំលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគម ដែលណែនាំអំពីការអនុវត្តខ្លឹមសារមួយចំនួនស្តីពីការឃោសនាផ្សព្វផ្សាយនៅក្នុងអនុគម្រោងលេខ១ និងអនុគម្រោងលេខ ២ នៃគម្រោងលេខ១០ របស់កម្មវិធីលេខ១៧១៩។ ជាក់សែងដូចខាងក្រោម៖
ក) អភិវឌ្ឍន៍កម្មវិធី ចងក្រង ធ្វើឌីជីថល បោះពុម្ព និងចែកចាយឯកសារ ដើម្បីបម្រើការងារបំប៉នចំណេះដឹង និងជំនាញផ្សព្វផ្សាយព័ត៌មាន ជូនកងកម្លាំងដែលចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការបរទេសនៅតាមព្រំដែន។
ខ) រៀបចំវគ្គបំប៉នបណ្ដុះបណ្ដាលជូនមុខសញ្ញាទាំងឡាយ។ ពេលវេលារៀបចំវគ្គបណ្តុះបណ្តាលត្រូវបានសម្រេចដោយស្ថាប័នដឹកនាំ ដែលសមស្របនឹងមុខសញ្ញា ខ្លឹមសារបណ្តុះបណ្តាល ធានាបាននូវភាពជាក់ស្តែង ការសន្សំសំចៃ និងប្រសិទ្ធភាព៕
បកប្រែដោយ Duy Hoan