ស្នាដៃនេះឆ្លាក់ពីគល់ដើមប្រេងបុរាណមានអាយុកាលជាង ៣០០ ឆ្នាំ មានទំហំ ០៦ ម៉ែត្រ x ០៤ ម៉ែត្រ ទម្ងន់ ៨,៧ តោន។ នៅផ្នែកខាងមុខចម្លាក់ មានមុខនាឡិកាបង្ហាញពីម៉ោង ១១:៣០ ហ៊ុំព័ទ្ធដោយសត្វសក្តិសិទ្ធទាំង ១២ ក្បាល តាមរចនាបទវប្បធម៌ខ្មែរ និងសត្វព្រាបចំនួន ១២ ក្បាល តំណាងឱ្យសន្តិភាព ភាពរុងរឿង និងសេរីភាព។ ផ្នែកខាងក្រោយគឺរូបចម្លាក់នៃសត្វចំនួន ៧០ ក្បាលដែលរស់នៅក្នុងតំបន់ចំនួន ៣ គឺនៅលើដី ក្នុងទឹក និងក្នុងលំហអាកាស តំណាងឱ្យភាពសម្បូរបែបនៃធម្មជាតិ។

leftcenterrightdel
ចម្លាក់ឈើ "Nhat Long Giang"  (រូបថត៖ Kyluc.vn)

អត្ថន័យនៃដៃនាឡិកាចង្អុលម៉ោង ១១:៣០ គឺជានិមិត្តរូបនៃជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលទង់បដិវត្តន៍បានបក់រវិកលើកំពូលវិមានឯករាជ្យ គូសសញ្ញាសម្គាល់ពីឯករាជ្យរបស់ប្រទេសជាតិ បន្ទាប់ពីយុទ្ធនាការហូជីមិញទទួលបានជ័យជម្នះទាំងស្រុង៕

តាម vovworld.vn