រក្សានិងពង្រីកតម្លៃវប្បធម៌ប្រពៃណី
កប.អនឡាញ - នាពេលកន្លងមកនេះ ខេត្ត Soc Trang វៀតណាម តែងតែអនុវត្តបានល្អនូវកម្មវិធី និងគោលនយោបាយស្ដីពីការរក្សាតម្លៃ និងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនជាតិខ្មែរ។
ដោយអនុវត្តគម្រោងលេខ ៦ (អភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ ១៧១៩) នាពេលកន្លងមកនេះ ខេត្ត Soc Trang តែងតែអនុវត្តបានល្អនូវកម្មវិធី និងគោលនយោបាយទាក់ទងនឹងការរក្សាតម្លៃ និងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនជាតិខ្មែរ។
ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខេត្ត Soc Trang ទទួលបានដើមទុនជាង ២៣.៦ ពាន់លានដុង។ តាមនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang បានសហការអនុវត្តការស្ទង់មតិ ការប្រមូល និងកត់ត្រាអំពីបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច អភិរក្សពិធីបុណ្យប្រពៃណីចំនួន៣ ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍវិស័យទេសចរណ៍រួមមាន៖ ពិធីបួងសួងសុំសេចក្តីសុខ ពិធីបុណ្យជ្រោយរំចេកនៅទីរួមស្រុក Vinh Chau និងពិធីបុណ្យធាក់គង ស្រុក Chau Thanh។
    |
 |
ថ្នាក់បង្រៀនចង្វាក់រាំវង់សម្រាប់យុវជននៅស្រុក Tran De ខេត្ត Soc Trang |
លោក Son Thanh Liem នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានឲ្យដឹងថា ទន្ទឹមនឹងការស្តារ និងអភិរក្សពិធីបុណ្យប្រពៃណី យើងក៏រៀបចំថ្នាក់បំប៉នជំនាញ បង្រៀនវប្បធម៌អរូបី ជួយគាំទ្រការស្រាវជ្រាវ ស្តារ អភិរក្ស និងពង្រីកវប្បធម៌អរូបីនៃវង់ភ្លេង Tou Lou Kou របស់ជនជាតិ Hoa នៅទីរួមស្រុក Vinh Chau កសាងក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយចំនួន ៤ នៅស្រុក Chau Tanh ស្រុក My Xuyen ស្រុក Tran De និងទីរួមស្រុក Vinh Chau ឧបត្ថម្ភការទិញទូ និងសៀវភៅចំនួន ៩៧ ឈុត ឧបករណ៍អូឌីយ៉ូ តុ កៅអី និងឧបករណ៍កីឡាចំនួន ១២៤ ឈុត សម្រាប់ភូមិមានស្ថានភាពលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិច ជួយគាំទ្រសិប្បករ និងសិប្បករឆ្នើមជនជាតិភាគតិចចំនួន ១៤ នាក់ ក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណី ការបណ្តុះបណ្តាល និងបង្រៀនដល់ជំនន់ក្រោយ...”។
ការសម្តែងភ្លេងពិណពាទ្យ ឬរបាំប្រពៃណីរបស់ជនជាតិខ្មែរនៅខេត្ត Soc Trang តែងតែទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកចូលរួមសកម្មភាពក្នុងពិធីបុណ្យនានា។ នេះមិនត្រឹមតែជាប្រភេទសិល្បៈដែលបំពេញតម្រូវការរីករាយនឹងការសម្ដែងសិល្បៈរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការផ្សារភ្ជាប់សហគមន៍បណ្ដាជនជាតិភាគតិចក្នុងខេត្តទៀតផង៕
បកប្រែដោយ Thuy Anh