Tra Vinh ជាខេត្តមួយដែលត្រូវបានគេចាត់ទុកថាមានសក្ដានុពលទេសចរណ៍ជាច្រើន ជាតំបន់ដែលមានភាពជិតស្និទ្ធយូរអង្វែងនៃជនជាតិទាំងបីគឺ Kinh ខ្មែរ Hoa និងមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្មជាច្រើន និងវប្បធម៌ម្ហូបអាហារ។ បច្ចុប្បន្ន ខេត្ត Tra Vinh មានគោលដៅទេសចរណ៍គំរូចំនួន ៦ នៅតំបន់ដីសណ្តទន្លេ Cuu Long និងគោលដៅទេសចរណ៍ថ្នាក់ខេត្តចំនួន ៥។

leftcenterrightdel
ប្រតិភូ និងអង្គភាពអាជីវកម្មស្វែងយល់ព័ត៌មានអំពីទេសចរណ៍ខេត្ត Tra Vinh

ក្នុងសន្និសីទនេះ អ្នកជំនាញទេសចរណ៍ អង្គភាព និងអង្គភាពអាជីវកម្មបានចាត់ទុកថា វិស័យទេសចរណ៍របស់ខេត្ត Tra Vinh អភិវឌ្ឍមិនសមស្របនឹងសក្ដានុពលរបស់ខ្លួននោះទេ ចំនួនភ្ញៀវទេសចរ និងចំណូលពីទេសចរណ៍នៅមានកម្រិតតិចតួចបើធៀបនឹងខេត្ត ក្រុងនានានៅតំបន់ដីសណ្តទន្លេ Cuu Long។ ខេត្ត Tra Vinh ត្រូវផ្តោតសំខាន់លើការផ្សារភ្ជាប់ជាមួយមូលដ្ឋាននានានៅទូទាំងប្រទេស ជាពិសេសគឺទីក្រុងហូជីមិញ និងវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យកាន់តែច្រើនថែមទៀត។ នាពេលខាងមុខ វិទ្យាស្ថាន សាលារៀន និងអង្គភាពអាជីវកម្មទេសចរណ៍នឹងសម្របសម្រួលដើម្បីតភ្ជាប់ទិន្នន័យរវាងអតិថិជន និងខ្សែសង្វាក់ផ្គត់ផ្គង់ ផ្លាស់ប្តូរឥរិយាបថទិញទំនិញ និងជំរុញតម្រូវការទេសចរណ៍។

leftcenterrightdel
 

leftcenterrightdel
កន្លែងវប្បធម៌ និងសិល្បៈនៃខេត្ត Tra Vinh ទាក់ទាញប្រជាជនយ៉ាងច្រើនមកទស្សនា

លោក Duong Hoang Sum នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh បានឲ្យដឹងថា៖ បច្ចុប្បន្ន ខេត្តបានកសាងទម្រង់ទេសចរណ៍គំរូជាច្រើនដូចជា ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍  ដោយឈរលើកត្តាសំខាន់ពីរគឺធម្មជាតិ និងវប្បធម៌ រួមបញ្ចូលគ្នានូវការការពារបរិស្ថានឆ្ពោះទៅរកការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិប្រកបដោយចីរភាព។ ខេត្ត Tra Vinh ប្តេជ្ញាគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិន និងអង្គភាពអាជីវកម្មទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរមកខេត្តទស្សនាកម្សាន្ត។

ក្រៅពីសន្និសីទជំរុញនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh ក៏បានសហការរៀបចំកន្លែងសម្រាប់ការសម្តែងវប្បធម៌ និងសិល្បៈប្រពៃណីរបស់ខេត្ត Tra Vinh កន្លែងវប្បធម៌ម្ហូបអាហាររបស់ខេត្ត Tra Vinh និងកន្លែងតាំងបង្ហាញ និងណែនាំផលិតផល OCOP របស់ខេត្តផងដែរ៕

បកប្រែដោយ Huyen Trang