យោងតាមមន្ទីរទេសចរណ៍ខេត្ត Quang Ninh៖ ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសទបុណ្យឯករាជ្យជាតិ (ថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា) ចំនួនភ្ញៀវទេសចរណ៍សរុបទៅតំបន់ទេសចរណ៍ជាច្រើនក្នុងខេត្តត្រូវបានប៉ាន់ប្រមាណថាមានដល់ទៅ ២៩ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវស្នាក់នៅមានចំនួន ១១ ម៉ឺននាក់; ភ្ញៀវអន្តរជាតិ ១៥០០០; ចំណូលទេសចរណ៍សរុបមានចំនួន ៦៥២ ពាន់លានដុង (ជិត ៣ លានដុល្លារ) ស្មើនឹង ១៣៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

leftcenterrightdel
ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១-២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលាន ៣០ ខែតុលា និងទីលាន Sun Carnival (សង្កាត់ Bai Chay) នៃទីក្រុង Ha Long (Quang Ninh)បានប្រព្រឹត្តទៅកម្មវិធិ Colors of Ha Long” ក្នុងឆ្នាំ ២០២៤។ សកម្មភាពទាក់ទាញមនុស្សរាប់ពាន់នាក់ និងភ្ញៀវទេសចរមកទស្សនា

នាថ្ងៃទី ១ ខែកញ្ញា ទេសចរណ៍ Quang Ninh បានបន្តទទួលស្វាគមន៍ក្រុមទេសចរណ៍ធំៗជាច្រើនដូចជា៖ ក្រុម MICE របស់ក្រុមហ៊ុនទេសចរណ៍ Tre Viet; ក្រុមទេសចរណ៍ឥណ្ឌា។ ក្នុងរដូវវិស្សមកាល ព្រឹត្តិការណ៍វប្បធម៌ និងកីឡាជាច្រើនបានប្រព្រឹត្តិទៅនៅទីក្រុង Ha Long និងតំបន់ផ្សេងទៀតក្នុងខេត្ត Quang Ninh ដែលជួយឱ្យភ្ញៀវទេសចរណ៍មានការស្វែងយល់ និងការលាកល្បងគួរឱ្យចាប់អារម្មណ៍។ ព្រឹត្តិការណ៍ទាំងនេះជាស្ពាន លើកតម្កើងតម្លៃទេសចរណ៍ នាំមកនូវរូបភាព ផលិតផលទេសចរណ៍ដ៏សម្បូរបែប ទាក់ទាញ និងប្លែកពីគេ របស់ខេត្ត Quang Ninh ជូនមិត្តក្នុងស្រុក និងអន្តរជាតិ។

បកប្រែដោយ Duy Hoan