គូប្រជែងដែលឧទ្យានជាតិ Cuc Phuong បានយកឈ្នះរួមមាន៖ ឧទ្យានជាតិ Fuji-Hakone-Izu របស់ជប៉ុន ឧទ្យានជាតិ Chitwan របស់នេប៉ាល់ ឧទ្យានជាតិ Minnieriya របស់ស្រីលង្កា និងឧទ្យានជាតិចំនួនពីររបស់ម៉ាឡេស៊ីគឺ Kinabalu និង Taman Negara និងឧទ្យានជាតិ Cat Tien របស់វៀតណាម។ ពានរង្វាន់នេះបញ្ជាក់ពីការទាក់ទាញចំណាប់អារម្មណ៍នៃទេសចរណ៍អេកូឡូស៊ី ជាប្រភេទដែលកំពុងធ្វើអាជីវកម្មក្នុងឧទ្យានជាតិ និងតំបន់អភិរក្សនៅវៀតណាម។

leftcenterrightdel
តំណាងឧទ្យានជាតិ Cuc Phuong ក្នុងពិធីផ្តល់កិត្តិយស (រូបថត៖ vnanet.vn)

ក្នុងពិធីប្រគល់ពានរង្វាន់នេះផងដែរ Ha Giang ដែលជាខេត្តមួយនៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម ត្រូវបានទទួលស្គាល់ថាជាគោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ី។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Nam ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់ស្ថាប័នគ្រប់គ្រងទេសចរណ៍មូលដ្ឋានឈានមុខគេរបស់អាស៊ី ឆ្នាំ២០២៤; ទីក្រុង Hoi An - ខេត្ត Quang Nam ត្រូវបានផ្តល់កិត្តិយស ជាគោលដៅទីក្រុងវប្បធម៌ឈានមុខគេរបស់អាស៊ី ជាលើកទី៥ Vietravel ទទួលបានពានរង្វាន់ចំនួនបីសម្រាប់ការធ្វើដំណើរ និងប្រតិបត្តិការទេសចរណ៍។

ពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ គឺជាពានរង្វាន់ដ៏មានកិត្យានុភាពដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ហើយត្រូវបានគេចាត់ទុកថាជា "អូស្ការនៃឧស្សាហកម្មទេសចរណ៍"។ ពានរង្វាន់នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់កិត្តិយសដល់គោលដៅឆ្នើម ស្ថាប័នគ្រប់គ្រងទេសចរណ៍ និងអ្នកផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ រួមទាំងប្រភេទជាច្រើនដូចជា ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ គោលដៅទេសចរណ៍៕

បកប្រែដោយ Huyen Trang