ប្រជាជនទូទាំងប្រទេសបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី ៧៩ ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន។

leftcenterrightdel
ផ្លូវនានាក្នុងទីក្រុងហាណូយត្រូវបានតុបតែងលម្អដោយទង់ជាតិ ផ្កា និងផ្ទាំងបដាអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យរបស់ប្រទេស  (រូបថត៖ vnanet.vn)

នៅទីលាន Ba Dinh  ប្រជាជនរដ្ឋធានី និងភ្ញៀវទេសចររាប់ពាន់នាក់បានចូលរួមពិធីបង្ហូតទង់ជាតិ ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ។

leftcenterrightdel
មនុស្សរាប់ពាន់នាក់មានវត្តមាននៅទីលាន Ba Dinh ដើម្បីទស្សនាក្នុងពិធីបង្ហូតទង់ជាតិដ៏ពិសិដ្ឋក្នុងខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ (រូបថត៖ Hoang Hieu/TTXVN)

បន្ទាប់ពីពិធីគោរពទង់ជាតិរួច ប្រជាជនទូទាំងប្រទេសបានទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ ទោះបីជាមនុស្សម្នាក់ៗមកពីទីកន្លែងខុសៗគ្នាក៏ដោយ ក៏ពួកគេមានអារម្មណ៍ និងមោទនភាពដូចគ្នាចំពោះមេដឹកនាំដ៏ឈ្លាសវៃរបស់ប្រទេសជាតិ គឺលោកប្រធានហូជីមិញ។

leftcenterrightdel
ភ្ញៀវទេសចរណ៍ភាគច្រើនដែលមកលេង Ba Na ក្នុងឱកាសនេះ មានការភ្ញាក់ផ្អើលជាខ្លាំងដោយឃើញស្ពានមាសដែលតុបតែងដោយទង់ជាតិយ៉ាងច្រើន (រូបថត៖ baotintuc.vn)

នៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅតំបន់ភាគកណ្តាលវៀតណាម - Sun World Ba Na Hills ស្ពានមាសសព្វថ្ងៃនេះត្រូវបានតុបតែងយ៉ាងភ្លឺស្វាងជាមួយនឹងទង់ជាតិយ៉ាងច្រើន។ អ្នកទេសចររាប់ពាន់នាក់បានទៅទស្សនាយ៉ាងរំភើបនៅលើស្ពានដែលគ្របដណ្ដប់ដោយទង់ជាតិ ហើយអ្នកទេសចរជាច្រើនក៏បានពាក់អាវ និងមួកដែលមានបោះពុម្ពទង់ជាតិវៀតណាមនៅពេលទៅទស្សនាតំបន់ទេសចរណ៍ជានិមិត្តរូបនៃទីក្រុង Da Nang ៕

បកប្រែដោយ Duy Hoan