leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទទួលជួបលោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណចំពោះលោក Miguel Díaz-Canel Bermúdez លេខាទីមួយ ប្រធានរដ្ឋគុយបា ចំពោះឆន្ទៈរបស់ប្រទេសគុយបាក្នុងការបញ្ជូនអ្នកជំនាញ និងវេជ្ជបណ្ឌិតមកជួយវៀតណាមជម្នេះពុះពារផលវិបាកដោយសារព្យុះទីហ្វុង Yagi ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណចំពោះលោក Miguel Díaz-Canel Bermúdez ដែល​បាន​អញ្ជើញលោកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា និងសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងទំនុកចិត្ត និងរឹតបន្តឹងចំណងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ​ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងវៀតណាម-គុយបា ទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយជាក់ស្តែង និងនិរន្តរភាព។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានអះអាងថា បក្ស រដ្ឋ និងប្រជាជនគុយបាតែងតែតាមដាន និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការផ្លាស់ថ្មីក្នុងរយៈពេលជិត ៤០ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនគុយបាទន្ទឹងរង់ចាំទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ជោគជ័យដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើតកម្លាំងចលករដ៏រឹងមាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang