leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍នៅពិធីបើកនៃសន្និសីទ (រូបថត៖ vovworld.vn)

ថ្លែងមតិនៅសន្និសីទ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន និងឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាពកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ហើយការវិបត្តិទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ បានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតនៃយុគសម័យ អាស្រ័យហេតុនេះ ឧទ្យានភូគព្ភសាស្ត្រសកលគឺជា "ដំណោះស្រាយ" សម្រាប់បញ្ហាសកលនេះ។

ក្នុងឱកាសនេះ លោក Bui Thanh Son និងប្រតិភូបានកាត់ខ្សែបូបើកសម្ពោធអគារលំហវប្បធម៌នៃបណ្ដាជនជាតិ និងស្ដង់ទំនិញនៃបណ្ដាឧទ្យានភូគព្ភសាស្ត្រសកល។ សន្និសីទនឹងបិទនៅថ្ងៃទី ១៥ ខែកញ្ញា៕

បកប្រែដោយ Thuy Anh