ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ
កប.អនឡាញ - នារសៀលថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុង Cao Bang ខេត្ត Cao Bang ប្រទេសវៀតណាម សន្និសីទអន្តរជាតិលើកទី៨ នៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកល នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានបើកកិច្ចប្រជុំវាយតម្លៃ និងបោះឆ្នោតដើម្បីទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រ Lang Son ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ។