យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ដ An Giang បានឲ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ ២០២៣ - ២០២៤ អនុវត្តផែនការ និងការណែនាំរបស់គណៈកម្មាធិការជាតិដឹកនាំលេខ ៥១៥ និងគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី ៩ ស្ដីពីការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា និងក្នុងស្រុក ខេត្តបានបំពេញភារកិច្ចយ៉ាងល្អ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ho Minh Phuong អនុប្រធាននយោបាយនៃយោធភូមិភាគទី៩ អនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី ៩ ថ្លែងក្នុងសន្និសីទ (រូបថត៖ vnanet.vn)

ជាលទ្ធផល ខេត្ដបានជីករុករកបានអដ្ឋិធាតុចំនួន ៦០ អដ្ឋិធាតុ (ក្នុងនោះ អដ្ឋិធាតុចំនួន ៥២  អដ្ឋិធាតុ បានជីករុករកនៅកម្ពុជា និងអដ្ឋិធាតុចំនួន ៨  អដ្ឋិធាតុ នៅខេត្ត An Giang) ដែលជាកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា និងក្នុងស្រុក ដែលក្នុងនោះអដ្ឋិធាតុចំនួន ៤ អដ្ឋិធាតុ ត្រូវបានកំណត់អត្តសញ្ញាណ។

ក្នុងដំណើរបំពេញភារកិច្ច ក្រុម  K93 បានរៀបចំកម្មវិធីសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងស្រុក និងភាគីកម្ពុជា។ អាស្រ័យហេតុនេះ រួមចំណែករឹតចំណងសាមគ្គីភាព មិត្តភាព និង​ការយល់ដឹងគ្នារវាងប្រជាជនកម្ពុជា និងក្រុម K93។

ក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Ho Minh Phuong អនុប្រធាននយោបាយនៃយោធភូមិភាគទី៩ អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី៩ បានកត់សម្គាល់និងកោតសរសើរចំពោះលទ្ធផលនៃការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីដែលកម្មាភិបាល និងយុទ្ធជននៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត An Giang និងកម្មាភិបាល និងយុទ្ធជននៃក្រុម K93 (បញ្ជាការដ្ឋានយោធាខេត្ត An Giang) សម្រេចបាននាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ត្រី Ho Minh Phuong បានអះអាងថា ការជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនពលីតែងតែទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេស។ ការដឹកនាំទាន់ពេលរបស់គណៈកម្មាធិការជាតិដឹកនាំលេខ ៥១៥ និងការគាំទ្រពីគ្រប់លំដាប់ថ្នាក់ ស្ថាប័ននិងប្រជាជន។ គណៈកម្មាធិការដឹកនាំលេខ ៥១៥  ទីក្រុង-ខេត្ត និងក្រុម K បានដកបទពិសោធន៍ជាច្រើនក្នុងការរៀបចំជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។

leftcenterrightdel
គណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រគល់ប័ណ្ណសរសើរដល់អង្គភាព និងបុគ្គលមានស្នាដៃល្អ

ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានប្រគល់ប័ណ្ណសរសើរដល់អង្គភាពចំនួន ៣ និងបុគ្គលចំនួន ២០ នាក់ ដែលមានស្នាដៃល្អក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកង័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា និងនៅក្នុងស្រុកនាដំណាក់កាលរដូវប្រាំង ២០២៣ - ២០២៤៕

បកប្រែដោយ Pham Diep