ខេត្ត Kon Tum៖ ចេញដំណើរទៅបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសឡាវ និងកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៤ ខែតុលា ខេត្ត Kon Tum នៅតំបន់ខ្ពង់រាបកណ្តាលវៀតណាម បានប្រារព្ធពិធីចេញដំណើរសម្រាប់ក្រុម K៥៣ ទៅបំពេញភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសឡាវ និងប្រទេសកម្ពុជា រដូវប្រាំង ២០២៤-២០២៥។
ក្នុងពិធីចេញដំណើរ លោកស្រី Y Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ របស់ខេត្ត បានសង្កត់ធ្ងន់ថា ក្រុម K៥៣ គប្បីពង្រីកលទ្ធផលដែលសម្រេចបានក្នុងប៉ុន្មានឆ្នាំមុន សាមគ្គី ជំនះការលំបាក គោរពវិន័យ និងទំនាក់ទំនងអន្តរជាតិ ហើយធ្វើឲ្យបានល្អនូវការចលនាមហាជន។
|
|
ថ្នាក់ដឹកនាំខេត្ត Kon Tum លើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៃក្រុម K៥៣ |
ក្នុងនាមកម្មាភិបាល និងយុទ្ធជននៃក្រុម K៥៣ លោកវរសេនីយ៍ឯកបម្រុង Le Cong Khoa ប្រធានក្រុមបានសន្យាថានឹងប្តេជ្ញាចិត្តជំនះរាល់ការលំបាក សាមគ្គី លើកកំពស់ការទទួលខុសត្រូវ និងបំពេញភារកិច្ចឲ្យបានល្អ។
តាមកម្រោង នៅក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ ក្រុម K៥៣ នឹងប្រមូលអដ្ឋិធាតុយុទ្ធជនពលីពី ១២ ដល់ ១៥ អដ្ឋិធាតុនៅក្នុងប្រទេសឡាវ និងកម្ពុជា៕
បកប្រែដោយ Thuy Anh