ក្នុងដំណាក់កាលរដូវប្រាំង ២០២៣ - ២០២៤ ក្រុម K92 បញ្ជាការដ្ឋានយោធាខេត្ត Kien Giang សម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ០៤ ខេត្ត រួមមានខេត្ដកំពត កែប កោះកុង និងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា និងនៅភូមិសាស្រ្តជួបការលំបាកជាច្រើនក៏ដោយ ក៏គណៈកម្មាធិការដឹកនាំលេខ៥១៥ បានបញ្ជាឲ្យបញ្ជាការដ្ឋានយោធាខេត្ត ត្រូវមានគោលនយោបាយ និងវិធានការដឹកនាំ លើកទឹកចិត្ដកម្មាភិបាលនិងបុគ្គលិកនៃក្រុមការងារខិតខំ សម្តែងការដឹងគុណចំពោះវីរជន និងយុទ្ធជនដែលពលីជីវិត ដើម្បីឯករាជ្យនិងសេរីភាពនៃមាតុភូមិ ដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តម លើកកម្ពស់ស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងជំនះការលំបាក ហើយប្តេជ្ញារុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីត្រឡប់មកមាតុភូមិវិញ។

leftcenterrightdel
ការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា

ក្នុងដំណើរការបំពេញបេសកកម្មនៅប្រទេសកម្ពុជា អង្គភាពបានសម្របសម្រួលយ៉ាងល្អក្នុងកិច្ចការបរទេស និងរៀបចំការសួរសុខទុក្ខ និងផ្តល់អំណោយដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនកម្ពុជា ដែលមានតម្លៃជាង ៥៣១,០០០,០០០ ដុង; ពិនិត្យនិងព្យាបាលជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រហែលចំនួន ៣៦៧ នាក់ ដែលមានទឹកប្រាក់ចំនួន ៤៧.០២០.០០០ ដុង។

លើសពីនេះ គណៈកម្មាធិការជំនាញខេត្ត Kien Giang និងអង្គភាពអាជីវកម្មមួយចំនួនបានរៀបចំការសួរសុខទុក្ខ ប្រគល់អំណោយជូនក្រុម K92 និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរគឺខេត្ដ កំពត និងកោះកុងនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតម្លៃសរុបជាង ១១០.០០០.០០០ ដុង។ អាស្រ័យហេតុនេះ រួមចំណែករក្សាទំនាក់ទំនងប្រពៃណីដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដនិងអ្នកជំនាញការវៀតណាម។

មានប្រសាសក្នុងសន្និសីទ លោកវរសេនីយ៍ឯក Le Hoang Vu ប្រធានស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ដ អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផល និងសមិទ្ធផលនានាដែលគណៈកម្មាធិការដឹកនាំលេខ ៥១៥  ខេត្ត Kien Giang សម្រេចបានក្នុងដំណាក់កាលរដូវប្រាំង ២០២៣ - ២០២៤។ 

ដើម្បីបំពេញភារកិច្ចបានល្អ លោកវរសេនីយ៍ឯក Le Hoang Vu បានស្នើឱ្យគណៈកម្មាធិការដឹកនាំលេខ ៥១៥ គួរតែបន្តជ្រួតជ្រាបតាមគោលការណ៍  និងគោលនយោបាយរបស់បក្ស រដ្ឋលើការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលី។ លើសពីនេះ រៀបចំសកម្មភាពជីករុករក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មានប្រកបដោយប្រសិទ្ធភាព ។ ទន្ទឹមនឹងនេះ អនុវត្ដបានល្អនូវកិច្ចការបរទេសយោធានិងការទូតប្រជាជន ជួយបណ្ដាខេត្តរបស់កម្ពុជា ពង្រឹងនិងពង្រីកចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងខេត្ត Kien Giang ជាមួយបណ្ដាខេត្តនៃព្រះរាជាណាចក្រកម្ពុជានិយាយដោយឡែក។

ក្នុងអង្គសន្និសីទនេះ គណៈកម្មាធិការប្រជាជនខេត្តក៏បានប្រគល់ប័ណ្ណសរសើរជូនដល់អង្គភាពចំនួន ៥ និងបុគ្គលចំនួន ១២ នាក់ ដែលមានស្នាដៃល្អក្នុងការជីករុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីក្នុងដំណាក់កាលរដូវប្រាំងឆ្នាំ ២០២៣ -២០២៤ ៕

បកប្រែដោយ Pham Diep