នៅដើមសន្និបាត គណៈកម្មាធិការមជ្ឈិមបានចំណាយពេលស្មឹងស្មាធមួយនាទីដើម្បីរំលឹកវិញ្ញាណក្ខណ្ឌប្រជាជនដែលបានស្លាប់និងកម្មាភិបាល យុទ្ធជនដែលបានពលីជីវិតដោយសារព្យុះទីហ្វុង Yagi និងទឹកជំនន់នៅតាមខេត្តនិងទីក្រុងនៃភាគខាងជើង។

leftcenterrightdel
សន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីបើកអង្គប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam បានសង្កត់ធ្ងន់ថា សន្និបាតបានផ្តោតលើការពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារចំនួន ១០ ចំណុះក្រុមបញ្ហាយុទ្ធសាស្ត្រចំនួនពីរ និងបញ្ហាជាក់ស្តែងមួយចំនួន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានបញ្ជាក់ថា ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ គឺជាគោលដៅខ្ពស់បំផុតរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងឆ្នាំ២០២៥; គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស និងឆ្ពោះទៅកាន់ខួប ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ៖ “គោលដៅនេះត្រូវបានអនុវត្តដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ការខិតខំប្រឹងប្រែងដ៏ធំបំផុត សកម្មភាពយ៉ាងខ្លាំងក្លា ជាមួយនឹងដំណោះស្រាយអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត ដោយធានាឱ្យសម្រេចបាននិងខិតខំឱ្យលើសពីគោលដៅដែលបានដាក់ចេញ; នេះជាទំនួលខុសត្រូវរបស់បក្សចំពោះមុខប្រជាជន មុខប្រវត្តិសាស្ត្រដ៏រុងរឿង និងវីរភាពរបស់ប្រទេសជាតិ និងនៅចំពោះមុខមិត្តភក្តិអន្តរជាតិ; ជាសក្ខីភាពមួយចំពោះភាពជាអ្នកដឹកនាំ អភិបាលកិច្ច កម្លាំងប្រយុទ្ធរបស់បក្ស ដូច្នេះត្រូវប្រមូលផ្តុំរាល់ប្រភពធនធាន និងវិធានការទាំងអស់សម្រាប់បំពេញភារកិច្ចជាស្ថាពរ”។

ទាក់ទិននឹងការងាររៀបចំមហាសន្និបាតបក្សលើកទី១៤ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់ថា ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១៤ គឺជាការងារមានសារៈសំខាន់ មានលក្ខណៈសម្រេចសម្រាប់ការអនុវត្តប្រកបដោយជោគជ័យរាល់គោលនយោបាយ គោលមាគ៌ារបស់បក្ស ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ជឿជាក់ថា បញ្ញារបស់សមូហភាពនឹងត្រូវបានលើកកម្ពស់យ៉ាងខ្ពស់នៅក្នុងអង្គសន្និបាតនេះ។  តាមរបៀបវារៈ អង្គសន្និបាតនឹងដំណើរការរហូតដល់ថ្ងៃទី ២០ ខែកញ្ញា៕

តាម vovworld.vn