leftcenterrightdel
 

leftcenterrightdel
ក្រុម K៩៣ ចេញដំណើរទៅបំពេញភារកិច្ចនៅកម្ពុជា (រូបថត៖ baoangiang.com.vn)

តាមផែនការ ក្រុម K៩៣ នឹងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអតីតយុទ្ធជន សហការស្វែងរកក្នុងឯកសារ  និងតំបន់ដែលមានផ្នូរយុទ្ធជនពលី ស្វែងរកតាមព័ត៌មានដែលផ្តល់ដោយអាជ្ញាធរមូលដ្ឋាន ក្រុមការងារ និងមនុស្សចាស់។ តាមរយៈនោះ ប្រមូលព័ត៌មាន ដើម្បីបំពេញបន្ថែមផែនទីប្រមូលផ្តុំនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្នុងបំណងបង្កើតមូលដ្ឋានសម្រាប់ការពិនិត្យ ប្រៀបធៀប កំណត់ទីតាំង និងរៀបចំការប្រមូលផ្តុំ។

ក្នុងអំឡុងដំណាក់កាលនេះ ក្រុម K៩៣ នឹងបញ្ជូនកងកម្លាំងទៅស្វែងរក និងជីករុករកនៅតំបន់ចំនួន ២៩ ក្នុងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥៕

បកប្រែដោយ Thuy Anh