ចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន ក្រុម K៩០ បានស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលី ២,០៤៧ អដ្ឋិធាតុ ដែលរកឃើញនៅក្នុងប្រទេសកម្ពុជាចំនួន ១,៩៣៧ អដ្ឋិធាតុ និងនៅមូលដ្ឋាននានាស្ថិតនៅកន្លែងឈរជើងនៃយោធភូមិភាគទី៩ ចំនួន ១១០ អដ្ឋិធាតុ។

leftcenterrightdel
កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃក្រុម K៩០ ចេញដំណើរទៅបំពេញភារកិច្ច

ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Ho Minh Phuong អនុប្រធាននយោបាយយោធភូមិភាគទី៩ បានស្នើឲ្យកម្មាភិបាល បុគ្គលិក និងយុទ្ធជននៃក្រុម K៩០ គប្បីអប់រំ ផ្សព្វផ្សាយឲ្យបានល្អនូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋសម្រាប់កម្មាភិបាល និងយុទ្ធជន ហើយក្តាប់ស្ថានការណ៍យ៉ាងម៉ឺងម៉ាត់។ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន កងយោធពលខេមរភូមិន្ទ និងស្ថាប័នមានសមត្ថកិច្ចនៅខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ដើម្បីទទួលព័ត៌មានអំពីអដ្ឋិធាតុយុទ្ធជនពលី បម្រើឲ្យការបំពេញភារកិច្ចស្វែងរក និងប្រមូលផ្តុំ។

ទន្ទឹមនឹងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ក្រុមគប្បីធ្វើឲ្យបានល្អនូវការចលនាមហាជន រៀបចំការពិនិត្យសុខភាព ព្យាបាលជំងឺ សួរសុខទុក្ខ ផ្តល់អំណោយ ជួយប្រជាពលរដ្ឋជួសជុលផ្ទះ (សមស្របតាមលក្ខខណ្ឌរបស់អង្គភាព)... បង្កើតការគាំទ្រពីប្រជាពលរដ្ឋ និងប្រព័ន្ធនយោបាយកម្ពុជា ចំពោះភារកិច្ចរបស់អង្គភាព៕

បកប្រែដោយ Thuy Anh