អញ្ជើញថ្លែងមតិក្នុងពិធីបើកកម្មវិធី លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចាត់ទុកថា ទិវាភាសាវៀតណាមដែលមានសកម្មភាពសំបូរបែបទាំងខ្លឹមសា និងវិធីសាស្រ្តអនុវត្ត បានបង្កើតឱកាសផ្លាស់ប្តូរ និងលើកកម្ពស់សមត្ថភាពប្រើភាសាវៀតណាមសម្រាប់អាណិកជនវៀតណាម ជាពិសេសយុវជន។ ក្នុងកម្មវិធី លោក Nguyen Manh Dong អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានប្រគល់កិត្តិនាមជាឯកអគ្គរដ្ឋទូតភាសាវៀតណាមដល់បេក្ខជនឆ្នើមចំនួន ៥ នាក់ដែលចូលរួមការប្រឡង “ស្វែងរកឯកអគ្គរដ្ឋទូតភាសាវៀតណាមក្នុងសហគមន៍ជនជាតិវៀតណាមនៅឯបរទេសឆ្នាំ ២០២៤”។

leftcenterrightdel
លោក Do Hung Viet ថ្លែងក្នុងពិធីបើកកម្មវិធី (រូបថត៖ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស)

Gala ភាសាវៀតណាមជាទីស្រឡាញ់ឆ្នាំ២០២៤ គឺជាកម្មវិធីសិល្បៈរំជួលចិត្ត ដោយមានការសម្តែងតន្ត្រីដ៏ទាក់ទាញជាច្រើន អំពីក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ។ ចំណុចលេចធ្លោនៃកម្មវិធីគឺជាភាពយន្តឯកសាររំជួលចិត្ត និងលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែងរក្សាភាសាវៀតណាមរបស់សហគមន៍ជនជាតិវៀតណាមនៅឯបរទេសនៅលើទូទាំង ៥ ទ្វីប៕

បកប្រែដោយ Thuy Anh