leftcenterrightdel
លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Doraisamy Raja អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា

នៅក្នុងកិច្ចសន្ទនា លោក Le Hoai Trung បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្សទាំងពីរក្នុងរយៈពេលកន្លងមក។ លោកបានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់បក្សកុម្មុយនិស្តឥណ្ឌា ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយបក្សកុម្មុយនិស្តឥណ្ឌា ក៏ដូចជាប្រទេស និងប្រជាជនឥណ្ឌា។ លោក Le Hoai Trung ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៅវៀតណាម និងសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះ; ចែករំលែកអំពីគោលនយោបាយការបរទេសរបស់វៀតណាមអំពីឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនង; ផ្លាស់ប្តូរវិធានការពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

លោក Doraisamy Raja បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តឥណ្ឌាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងល្អជាមួយបក្សកុម្មុយនិស្តវៀតណាម ហើយគាំទ្រការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា។ លោក Doraisamy Raja មានបំណងចង់ស្វែងយល់អំពីភាពជាក់ស្តែង និងទ្រឹស្តីកសាងសង្គមនិយមនៅវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក Doraisamy Raja និងគណៈប្រតិភូបានទៅទស្សនាវិមានតម្កល់សព គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈិមមួយចំនួន រួមមាន៖ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម និងសម្ព័ន្ធអង្គការមិត្តភាពវៀតណាម៕

បកប្រែដោយ Huyen Trang