បង្កើនការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់

លោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី បានអបអរសាទរចំពោះជោគជ័យរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

លោកស្រី Sue Lines បានអះអាងថា អូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ហើយសភាអូស្ត្រាលីគាំទ្រការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ប្រធានព្រឹទ្ធសភាអូស្ត្រាលីបានសង្កត់ធ្ងន់ថា តាមរយៈការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អូស្ត្រាលីនិងវៀតណាមបានក្លាយជាដៃគូអាទិភាព និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាន ព្រមទាំងពង្រីកក្នុងវិស័យថ្មីៗ ជាពិសេសការផ្លាស់ប្តូរអាកាសធាតុ ការធ្វើបរិវត្ដកម្មឌីជីថល ថាមពល រ៉ែ និងការថែរក្សាសន្តិភាព។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី (រូបថត៖​ vnanet.vn)

លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដែលអូស្ត្រាលីសម្រេចបានក្រោមការដឹកនាំរបស់រដ្ឋាភិបាល និងរដ្ឋសភា។ លោកអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអូស្ត្រាលី ហើយជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសម្តែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រីប្រធានព្រឹទ្ធសភា Sue Lines លើកនេះ មានសារៈសំខាន់ ហើយជាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ជាផ្លូវការលើកដំបូងរវាងប្រទេសទាំងពីរ បន្ទាប់ពីលើកដំកើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកស្រីប្រធានព្រឹទ្ធសភាក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អូស្ត្រាលី ឱ្យកាន់តែស៊ីជម្រៅ

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណអូស្ត្រាលីដែលបានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន គាំទ្រវៀតណាមលើវិស័យជាច្រើន ដូចជាការពារជាតិ សន្តិសុខ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ និងការប្រែប្រួលអាកាសធាតុ។ ព្រមទាំងស្នើឱ្យភាគីទាំងពីរសម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្ដកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបាន និងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ស្របនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី​ (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញការសន្ទនា ចែករំលែកព័ត៌មាន និងបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពប្រសិទ្ធភាព ដែលក្នុងនោះ ជំរុញការវិនិយោគនិងពាណិជ្ជកម្ម ខិតខំបង្កើនទំហំពាណិជ្ជកម្មដល់ ២០ ពាន់លានដុល្លារអាមេរិក និងកើនទ្វេដងក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំខាងមុខ។ ដាក់ពង្រាយវិស័យថ្មីដែលប្រទេសទាំងពីរមានសក្តានុពល ដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចរង្វង់ ការធ្វើបរិវត្ដកម្មឌីជីថល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្នាក់ដឹកនាំទាំងពីរបានសន្និដ្ឋានថា ខណៈដែលស្ថានភាពក្នុងតំបន់ និងអន្តរជាតិបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយកជាមុនបាននោះ វៀតណាម និងអូស្ត្រាលីត្រូវពង្រឹងការពិគ្រោះយោបល់ ចែករំលែកព័ត៌មាន វាយតម្លៃ និងសម្របសម្រួលអំពីគោលនយោបាយ និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងការកសាងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដោយអាស៊ានដើរតួនាទីសំខាន់។ លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលី បានអះអាងនូវគោលជំហរជាប់លាប់របស់អូស្ត្រាលីចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រគោលជំហរជាគោលការណ៍របស់វៀតណាម និងអាស៊ានក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Thanh Cong