ស្វាគមន៍រដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi និងថ្នាក់ដឹកនាំធុរកិច្ចធំៗ របស់ UAE លើវិស័យជាច្រើនដូចជា logistics ថាមពល រ៉ែ អាហារ មូលនិធិវិនិយោគ ហិរញ្ញវត្ថុ ធនាគារ ... មកបំពេញទស្សនកិច្ចនៅវៀតណាម លោកនាយករដ្ឋមន្ដ្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពដែលភាគីទាំងពីរសម្រេចបានក្នុងការចរចាកិច្ចព្រមព្រៀង CEPA រួមទាំងតួនាទីរបស់លោករដ្ឋលេខាធិការជាប្រធានក្រុមចរចា UAE ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UAE ដែលជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Thani bin Ahmed Al Zeyoudi​ រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោករដ្ឋលេខាធិការ UAE បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងបញ្ចប់ឲ្យបានឆាប់នូវការការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បន្ថែមថា ភាគីទាំងពីរត្រូវតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បញ្ចប់ឲ្យបានឆាប់នូវការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគ; ស្រាវជ្រាវ និងពិចារណាកាត់បន្ថយអត្រាពន្ធលើផលិតផលមួយចំនួន និងឆ្ពោះទៅគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារ អាមេរិក។

លោករដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីដំណើរការចរចាស្ដីពីកិច្ចព្រមព្រៀង CEPA; ព្រមទាំងបានឲ្យដឹងថា ក្រសួង ស្ថាប័ននានារបស់ UAE កំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នវៀតណាម  ដើម្បីបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។ អេមីរ៉ាតអារ៉ាប់រួមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសផលិត និងកែច្នៃអាហារហាឡាល់នៅវៀតណាម។

លោករដ្ឋលេខាធិការ Thani bin Ahmed Al Zeyoudi បានឲ្យដឹងថា ភាគី UAE នឹងបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការអាជីវកម្មជាមួយវៀតណាម សំដៅជំរុញកិច្ចសហប្រតិបត្តិការវៀតណាម- UAE ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕

បកប្រែដោយ Pham Diep