សារមន្ទីរដែលមានកម្ពស់ ៥ ជាន់នេះត្រូវបានសាងសង់លើផ្ទៃដី ៣៨៦,៦០០ ម៉ែត្រការ៉េ ជាមួយនឹងការរចនាបែបទំនើបនិងពហុបំណង។ បច្ចុប្បន្ននេះ សារមន្ទីរកំពុងរក្សាទុកវត្ថុតាងជាង ១៥០,០០០ ដោយមានវត្ថុតាងដ៏មានតម្លៃជាច្រើន។ ក្នុងបំណងនាំមកនូវការឆ្លងកាត់បទពិសោធន៍ថ្មីដល់ទស្សនិកជន សារមន្ទីរអនុវត្តវិធីសាស្រ្តបង្ហាញទំនើបជាច្រើនដូចជា បច្ចេកវិទ្យាគំរូផែនទី 3D Mapping អេក្រង់ស្វែងរកព័ត៌មាន និងលេខកូដ QR ដើម្បីស្វែងយល់អំពីវត្ថុតាង និងរូបភាព។ល។ ឈុតវីដេអូជាង ៦០ អំពីយុទ្ធនាការ ការប្រយុទ្ធ និងឥស្សរជនប្រវត្តិសាស្ត្រ បានបង្កើតលំហរស់រវើក និងចាប់អារម្មណ៍។
នេះជាសំណង់វប្បធម៌ពិសេស ក្នុងបំណងជួយទស្សនិកជនស្វែងយល់កាន់តែច្បាស់អំពីការតស៊ូរបស់ប្រជាជនវៀតណាម តាមរយៈនោះ រួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌យោធារបស់ប្រទេសជាតិ បំពេញតម្រូវការស្រាវជ្រាវ សិក្សា និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនក្នុង និងក្រៅប្រទេស៕
បកប្រែដោយ Thuy Anh
Type the code from the image