សកម្មភាពអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅកម្ពុជា
កប.អនឡាញ - នាល្ងាចថ្ងៃទី ២៨ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជប់លៀងយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)
ចូលរួមក្នុងពិធីនោះ មានតំណាងអាជ្ញាធរខេត្តទាំង ៦ ក្នុងតំបន់កុងស៊ុល (រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ) កងកម្លាំងប្រដាប់អាវុធ សហគ្រាស និងតំណាងសហគមន៍ប្រជាជនដើមកំណើតវៀតណាម។
|
|
តំណាងស្ថាប័ន អង្គភាពនានា អបអរសាទរស្ថានអគ្គកុងស៊ុល ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (រូបថត៖ nhandan.vn) |
ថ្លែងក្នុងឱកាសនេះ លោកអគ្គកុងស៊ុល Lai Xuan Chien បានរំលឹកឡើងវិញអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ក៏ដូចជាដំណើរការប្រជាជនវៀតណាមតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជំនះពុះពារការលំបាកជាច្រើនដើម្បីការពារឯករាជ្យ កសាងប្រទេសឆ្ពោះទៅរកគោលដៅ ប្រជាជនសម្បូរធូរធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។
ជាពិសេស ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងឆ្នាំកន្លងទៅ វៀតណាមបានទទួលស្វាគមន៍ប្រមុខរដ្ឋជាច្រើនមកពីប្រទេសមហាអំណាចអញ្ជើញមកបំពេញទស្សនកិច្ច ហើយក៏ជាគោលដៅរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិជាច្រើនផងដែរ។ កិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិត្រូវបានលើកកំពស់កាន់តែខ្លាំងឡើង។
|
|
លោកអគ្គកុងស៊ុល Lai Xuan Chien ថ្លែងក្នុងពិធីនេះ (រូបថត៖ nhandan.vn) |
ទាក់ទិននឹងទំនាក់ទំនងវៀតណាម-កម្ពុជា លទ្ធផលល្អនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចនៅវៀតណាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម នៅខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងឡើង បើទោះបីជាបរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។
លោកអគ្គកុងស៊ុល Lai Xuan Chien ក៏បានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការដ៏រស់រវើក និងវិជ្ជមានរវាងខេត្តទាំង ៦ ក្នុងតំបន់កុងស៊ុល និងខេត្តជាដៃគូរបស់វៀតណាម ដោយនាំមកនូវផលប្រយោជន៍ដល់មូលដ្ឋាន និងរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនេះ លោកអគ្គកុងស៊ុល Lai Xuan Chien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអាជ្ញាធរ និងប្រជាជនក្នុងតំបន់ដែលតែងតែសហការ គាំទ្រ និងជួយស្ថានអគ្គកុងស៊ុល និងសហគមន៍ជនជាតិវៀតណាមក្នុងតំបន់៕
បកប្រែដោយ Duy Hoan