នេះជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាល "ការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យសារពត៌មាន" ជូនមន្ដ្រីគ្រប់គ្រងព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជាជាង ២០ នាក់ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមសហការជាមួយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ថ្ងៃទី ៣០ ខែសីហា  មិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសារព័ត៌មានផង​ដែរ​។

leftcenterrightdel
គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាផ្លាស់ប្ដូរយោបល់អំពីការធ្វើបរិវត្ដកម្មឌីជីថល​ (រូបថត៖ Congluan.vn)

លោក Le Cao Cuong អគ្គនិពន្ធនាយករងនៃកាសែតពលករ បានសង្កត់ធ្ងន់ថា ការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យសារព័ត៌មានគឺជានិន្នាការជាក់ស្ដែងនៃសកម្មភាពសារព័ត៌មានក្នុងដំណាក់កាលបច្ចុប្បន្ន។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានពិភាក្សាគឺការអនុវត្តការធ្វើបរិវត្ដកម្មឌីជីថល ដើម្បីយល់កាន់តែច្បាស់អំពីដំណើរការធ្វើបរិវត្ដកម្មឌីជីថលរបស់កាសែត នា បច្ចុប្បន្ននេះ។

អំពីគុណសម្បត្តិ លោក Le Cao Cuong បាននិយាយថា កាសែតបានខិតខំ និងអនុវត្តយុទ្ធសាស្ត្រសមស្របក្នុងការធ្វើបរិវត្ដកម្មឌីជីថល រួមជាមួយនឹងការយកចិត្តទុកដាក់ ការគាំទ្រពីទីភ្នាក់ងារគ្រប់គ្រងរបស់រដ្ឋ អង្គភាពឯកទេស ដៃគូ និងមិត្ដអ្នកអាន។

ទាក់ទិននឹងការលំបាក លោក Cuong ឲ្យដឹងថា ក្នុងវិស័យសារព័ត៌មានមិនទាន់មានគំរូសារព័ត៌មានទូទៅទេ   ដូច្នេះទីភ្នាក់ងារសារព័ត៌មានត្រូវពិគ្រោះយោបល់ ស្វែងយល់និងសិក្សាដើម្បីអនុវត្ត។ ក្រៅពីនេះ វាក៏មានបញ្ហាប្រឈមជាច្រើន ដូចជាកង្វះធនធានហិរញ្ញវត្ថុក្នុងការវិនិយោគលើបច្ចេកវិទ្យា  ក៏ដូចជាកង្វះដៃគូបច្ចេកវិទ្យាដែលមានសមត្ថភាព និងការយល់ដឹង ដើម្បីគាំទ្រដល់ការអនុវត្តការធ្វើបរិវត្ដកម្មឌីជីថល។

leftcenterrightdel
លោក សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចចែករំលែកបទពិសោធន៍ (nld.com.vn)

លោក សំបូរ វណ្ណារិទ្ធ ក៏បានមានប្រសាសន៍ថា ការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យសារព័ត៍មានគឺជានិន្នាការជាក់ស្ដែង  ដូច្នេះភាគីនានាត្រូវសហការ សិក្សា ស្វែងយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្ដូរចំណេះដឹងនិងចែករំលែកបទពិសោធន៍ ។ បង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការធ្វើបរិវត្ដកម្មឌីជីថលកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាព​ផលិតស្នាដៃសារព័ត៌មានដែលមានគុណភាពខ្ពស់ និងទាក់ទាញមិត្ដអ្នកអាន។

អ្នកគ្រប់គ្រងព័ត៌មាន និងអ្នកសារព័ត៌មានកម្ពុជាក៏បានចោទសំណួរអំពីការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ក្នុងការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យសារព័ត៍មានជាមួយថ្នាក់ដឹកនាំ អ្នកយកព័ត៌មាន និងអ្នកនិពន្ធរបស់កាសែតពលករ៕

បកប្រែដោយ Pham Diep