leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសន្និសីទ

របាយការណ៍ក្នុងសន្និសីទបានបង្ហាញថា ក្នុងដំណាក់កាល២៣ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤) កម្មាភិបាលនិងយុទ្ធជននៃក្រុម K72 ដែលជាអង្គភាពរុករកអដ្ឋិធាតុយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានរុករកអដ្ឋិធាតុចំនួន ១៤៧ អដ្ឋិធាតុដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា  (ក្នុងនោះ រុករកនៅខេត្ដក្រចេះ ១៣៥ អដ្ឋិធាតុ និងខេត្តកំពង់ធំចំនួន ១២ អដ្ឋិធាតុ)។

leftcenterrightdel
លោកស្រី Tran Tuyet Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc ថ្លែងក្នុងសន្និសីទ

គិតដល់ដំណាក់កាលទី២៣ ខេត្ត Binh Phuoc បានរុករកអដ្ឋិធាតុចំនួន ៣,១៩៦ អដ្ឋិធាតុ ក្នុងនោះ អដ្ឋិធាតុចំនួន ២៥២ បានកំណត់ឈ្មោះ។  គណកម្មការជំនាញខេត្ត បានសម្របសម្រួលជាមួយគណកម្មការជំនាញរបស់កម្ពុជា រៀបចំពិធីសូត្រមន្ត បង្សុកូល និងពិធីទទួលនិងប្រគល់អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៤៧ អដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្ដន៍មកប្រទេសវិញ។

leftcenterrightdel
ប្រគល់ប័ណ្ណសរសើរជូនអង្គភាពនិងបុគ្គលដែលមានស្នាដៃល្អក្នុងការរុករកអដ្ឋិធាតុដំណាក់កាល ២៣

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកស្រី Tran Tuyet Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Binh Phuoc បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្នុងការរុករកអដ្ឋិធាតុនៅដំណាក់កាល២៣។

លោកស្រី Tran Tuyet Minh បានស្នើថា នាពេលខាងមុខ ស្ថាប័ននិងអង្គភាពពាក់ព័ន្ធត្រូវជំរុញការឃោសនាផ្សព្វផ្សាយព័ត៌មាន ដើម្បីឲ្យប្រជាជនគ្រប់មជ្ឈដ្ឋានចូលរួមផ្តល់ព័ត៌មានអំពីយុទ្ធជនពលី និងអដ្ឋិធាតុយុទ្ធជន។ លោកស្រី Tran Tuyet Minh បន្ថែមថា បញ្ជាការដ្ឋានយោធាខេត្ដ គប្បីពន្លឿនដំណើរការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា៕

បកប្រែដោយ Pham Diep