leftcenterrightdel
ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ២០២៤ (រូបថត៖ Thu Hương/TTXVN)

នេះជាលើកទីមួយហើយដែល ITE HCMC ត្រូវបានលើកតម្កើងក្នុងវិញ្ញាសារនេះ។ ប្រការនេះមានសារៈសំខាន់ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ ITE ទីក្រុងហូជីមិញ ដើម្បីក្លាយជាពិព័រណ៍ទេសចរណ៍ដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ី។ ជាពិសេស ITE HCMC ២០២៤ បានបើកនៅព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon (SECC) ខណ្ឌទី ៧ ដោយប្រធានបទ "ទេសចរណ៍ប្រកបដោយនិរន្តរភាព - ការកសាងអនាគត" បានកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រនៃទេសចរណ៍វៀតណាម ក៏ដូចជាទេសចរណ៍ទីក្រុងដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព មិនត្រឹមតែផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងស្របតាមតម្លៃវប្បធម៌ សង្គមនិងបរិស្ថាន ឆ្ពោះទៅរកទេសចរណ៍បៃតង net zero ទៀតផង។

នាយប់ថ្ងៃដដែល ទីក្រុងហូជីមិញក៏ត្រូវបានគណៈកម្មការរៀបចំកសម្មវិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក MICE ក្នុងវិញ្ញាសាររមួយមាន៖ គោលដៅទេសចរណ៍ MICE ឈានមុខគេរបស់អាស៊ី; គោលដៅទេសចរណ៍សរសើររង្វាន់ឈានមុខគេនៅអាស៊ី។ នេះជាលើកទី ៥ ជាប់ៗគ្នាហើយ ដែលទីក្រុងហូជីមិញបានឈ្នះក្នុងវិញ្ញាសារ គោលដៅទេសចរណ៍ MICE ឈានមុខគេនៅអាស៊ី៕

តាម vovworld.vn