ក្នុងដំណាក់កាលទី ២៣ ក្រុម K៧០ (យោធភូមិភាគទី៧) និង K៧១ (ខេត្ត Tay Ninh) បានបំពេញការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តចំនួន ៥ របស់ប្រទេសកម្ពុជារួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ ដោយរុករកអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ២៩៧ អដ្ឋិធាតុ។

leftcenterrightdel
លោក Nguyen Hong Thanh ថ្លែងក្នុងសន្និសីទ

ក្នុងសន្និសីទ លោកវរសេនីយ៍ឯក Thai Thanh Duc អនុប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី៧ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុម K៧០ និង K៧១ សម្រេចបានក្នុងរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ នាពេលខាងមុខ លោកវរសេនីយ៍ឯក Thai Thanh Duc បានស្នើឲ្យគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅមូលដ្ឋាន និងនៅប្រទេស​កម្ពុជា។

លោក Nguyen Hong Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បានឲ្យដឹងថា នាពេលខាងមុខ ការរុករកអដ្ឋិធាតុយុទ្ធជនពលីនៅតែជួបការលំបាកខ្លាំង។ តាមការគ្រោងទុក ក្នុងដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥) ខេត្ត Tay Ninh នឹងអនុវត្ដការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជា ដោយមានព័ត៌មានប្រហែល ២៤០ និងអដ្ឋិធាតុយុទ្ធជនពលីជាង ៣០០ អដ្ឋិធាតុ៕

បកប្រែដោយ Thuy Anh