ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនក្នុងខេត្តក៏បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនគ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ យុទ្ធជនពិការនិងយុទ្ធជនជំងឺក្នុងតំបន់; រៀបចំការអុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅតាមបណ្តាឃុំ និងទីរួមខេត្តក្នុងតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ca Mau។

leftcenterrightdel
សម្ព័ន្ធយុវជនខេត្ត Hau Giang សម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី “អុជធូបសម្តែងការដឹងគុណ” នៅបូជនីយដ្ឋានខេត្ត។  រូបថត៖ baohaugiang.com.vn

នាយប់ថ្ងៃទី ២៥ ខែកក្កដា សម្ព័ន្ធយុវជនខេត្ត Hau Giang បានសម្របសម្រួលជាមួយមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត រៀបចំពិធី “អុជធូបសម្តែងការដឹងគុណ” នៅបូជនីយដ្ឋានយុទ្ធជនពលីខេត្ត។ តំណាងអង្គភាពនានាបានអុជធូប និងដាក់​ផ្កានៅវិមានគោរពវិញ្ញាណក្ខន្ធ អុជទៀន និងធូបនៅផ្នូររបស់វីរយុទ្ធជនពលីជាង ៣,៦០០​ នាក់។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់ខេត្ត Hau Giang ដើម្បីបង្ហាញពីទំនៀមទម្លាប់ “ផឹកទឹកនឹកប្រភពដើម” តួនាទីនិងការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយ​ក្នុងការថែរក្សា និងមរតកបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់ប្រទេសជាតិ។

leftcenterrightdel
សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ រូបថត៖ TTXVN

នាយប់ថ្ងៃដដែល សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំពិធីអុជធូបសម្តែងការដឹងគុណចំពោះវីរៈយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត។ មុននោះ សម្ព័ន្ធយុវជនខេត្ត Vinh Long បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំសកម្មភាពបោះសម្អាតបូជនីយដ្ឋាន ទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារវីរៈអ្នកម្តាយវៀតណាម ជនមានគុណូបការៈចំពោះបដិវត្តន៍៕

តាម vovworld.vn