ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី២៨។  ទោះបីមានការលំបាកខ្លាំងក្នុងការទទួលព័ត៌មានអំពីកន្លែងបញ្ចុះសពយុទ្ធជនពលី ប៉ុន្តែការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព នៅរដូវប្រាំងឆ្នាំ ២០២៣-២០២៤។ ក្រុមវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨៤ អដ្ឋិធាតុ។

ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ ភាគីទាំងពីរបានឯកភាពបន្តសហការ និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសឡាវ ជំរុញការងារផ្សព្វផ្សាយ និងចលនាប្រជាជននៃប្រទេសទាំងពីរផ្តល់ព័ត៌មានអំពីយុទ្ធជនពលី និងផ្នូររបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាដែលពលីជីវិតនៅប្រទេសឡាវក្នុងសម័យសង្គ្រាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong និងលោកឧត្តមសេនីយ៍ឯក Thongloi Silivong សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវ ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ២៩

ភាគីទាំងពីរបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីនីមួយៗ ផ្ដល់យោបល់ និងវិធានការជំរុញការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ សហការពិនិត្យ និងវាយតម្លៃលទ្ធផលនៃកិច្ចសហការរបស់គណៈកម្មាធិការកិច្ចការពិសេសនៅមូលដ្ឋានរបស់ភាគីទាំងពីរ និងកងកម្លាំងស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលី។ល។

ដោយទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការកិច្ចការពិសេសរបស់រដ្ឋាភិបាលវៀតណាម បានប្រគល់ថវិកាឧបត្ថម្ភឆ្នាំ ២០២៤ របស់រដ្ឋាភិបាលវៀតណាម ដល់គណៈកម្មាធិការកិច្ចការពិសេសរបស់រដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេសឡាវ៕

បកប្រែដោយ Thuy Anh