នៅដើមឆ្នាំ ២០២៤ យើងមានឱកាសត្រឡប់មកទឹកដីប៉ៃលិន កម្ពុជាវិញ។ ការអភិវឌ្ឍន៍នៅទីនេះយ៉ាងឆាប់រហ័សដែលបណ្ដាលឲ្យការផ្លាស់ប្តូរសណ្ឋានដីកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាការលំបាកសម្រាប់ក្រុម K73 ក្នុងស្វែងរក ជីករុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។

លោកវរសេនីយ៍ឯកបំរុង Tran Chi Cong ប្រធានក្រុម K73 ឲ្យដឹងថា៖ “បច្ចុប្បន្ននៅខេត្តប៉ៃលិន ប្រជាពលរដ្ឋដែលស្គាល់ទីកន្លែងពលីជីវិតរបស់កងទ័ពវៀតណាមកាន់តែវ័យចាស់ទៅ ការចងចាំខ្សោយ ឬ បានទទួលមរណភាពហើយ។ ដូច្នេះ ការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីជួបការលំបាកយ៉ាងខ្លាំង និងចំណាយពេលវេលាជាច្រើនដែរ។ 

leftcenterrightdel
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមត្រូវបានប្រមូលដោយក្រុម K73 នៅខេត្តប៉ៃលិន 

ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយក៏កម្មាភិបាល និងយុទ្ធជននៃក្រុម K73 នៅតែបន្តខិតខំប្រឹងប្រែងស្វែងរក។ ពីប្រភពព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលផ្តល់ដោយលោក អ៊ុក ចាន់ ប្រជាពលរដ្ឋខ្មែរនៅខេត្តប៉ៃលិន ភ្លាមៗលោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ ប្រធានក្រុមសហការខេត្ដប៉ៃលិន បាននាំក្រុម K73 ឡើងភ្នំមួយនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ យុទ្ធជននៃក្រុម K73 បានជីកនៅក្រោមថ្មនិងដីជាច្រើនស្រទាប់  បំណែកឆ្អឹងដំបូងបានលេចឡើង។ ក្រៅពីនេះ គេបានរកឃើញវត្ថុសំខាន់ៗដូចជាសំបកគ្រាប់កាំភ្លើងផងដែរ។ ទោះបីជាមិនមានព័ត៌មានអំពីឈ្មោះ ឬ ស្រុកកំណើតរបស់យុទ្ធជនពលីក៏ដោយប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមសប្បាយចិត្តយ៉ាងខ្លាំងនោះគឺគំរូធ្មេញរបស់អដ្ឋិធាតុនៅទីនេះនៅដដែល។ នេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ការធ្វើតេស្ត DNA ដើម្បីស្វែងរកសាច់ញាត្ដិរបស់យុទ្ធជនពលី។

លោក អ៊ុក ចាន់ បានចែករំលែកថា៖ "ពេលធ្វើស្រែចម្ការលើភ្នំនេះ ខ្ញុំបានរកឃើញអដ្ឋិធាតុ ខ្ញុំសង្ស័យថាជាអដ្ឋិធាតុរបស់យុទ្ធជន​វៀតណាម។ ដូច្នេះខ្ញុំបានរាយការណ៍ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះនេះជាអដ្ឋិធាតុរបស់កងទ័ព​វៀតណាម។ លោក អ៊ុក ចាន់ ថ្លែងអំណរគុណកងទ័ពវៀតណាមដែលបានជួយកម្ពុជាយ៉ាងច្រើនក្នុងសម័យសង្រ្គាម។ ការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម ក៏ជាវិធីមួយសម្រាប់យើងតបស្នងសងគុណចំពោះមិត្តវៀតណាមដែលបានពលីជីវិតដើម្បីជាតិរបស់យើងខ្ញុំ”។

ដំណាក់កាលទី ២ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤) ក្រុមការងារដែលបំពេញការងារនៅខេត្តបាត់ដំបងបានធ្វើដំណើរទៅកាន់ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ លោកវរសេនីយ៍ឯកបំរុង Tran Hung Cuong ប្រធាននយោបាយនៃក្រុម K73 បានទាក់ទងទៅវត្តភ្នំចម្បាំងដើម្បីសុំស្នាក់នៅបណ្ដុះអាសន្ន។ ខ្ទមតូចសាមញ្ញក្បែរច្រាំងទន្លេជាកន្លែងសម្រាករបស់កម្មាភិបាល និងយុទ្ធជន ២៥ នាក់។ ប៉ុន្ដែ​មិនបានសម្រាកទេ កម្មាភិបាល និងយុទ្ធជនបានប្រញាប់ប្រញាល់ជីករុករកនៅកន្លែងមួយស្ថិតនៅភូមិ ផ្លូវមាស។ រណ្តៅរាប់សិបដែលមានជម្រៅប្រហែល ២ ម៉ែត្រ ត្រូវបានកម្មាភិបាល និងយុទ្ធជននៃក្រុម K73 ជីកជាច្រើនថ្ងៃ។

អដ្ឋិធាតុមួយដែលបានរកឃើញក៏សង្ឃឹមថាអដ្ឋិធាតុជាច្រើនទៀតនឹងត្រូវកប់នៅទីនេះ។ ហើយដូចដែលក្រុមការងារបានព្យាករណ៍ បន្ទាប់ពីការស្វែងរកក្នុងរយៈពេលជាង ៣ ខែ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៣០ អដ្ឋិធាតុ ដែលកប់នៅទីនេះត្រូវបានរកឃើញ និងធ្វើមាតុភូមិនិវត្តន៍មកបរទេសវិញ។ នៅថ្ងៃធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុត្រឡប់មកប្រទេសវិញ គណកម្មការជំនាញខេត្តបាត់ដំបងបានរៀបចំពិធីប្រគល់-ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមយ៉ាងឧឡារិក ខេត្ដបានអញ្ជើញព្រះសង្ឃមកធ្វើពិធីសូត្រមន្ត ហើយថ្នាក់ដឹកនាំមូលដ្ឋាន នាយទាហាន ពលទាហាននិងប្រជាពលរដ្ឋខេត្តបាត់ដំបងអុជធូបគោរពវិញ្ញាណក្ខន្ធ សកម្មភាពនេះដូចជាសម្ដីតបស្នងសងគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម។

សម្រាប់ខេត្តស្វាយរៀងវិញ យើងបានស្វែងរកអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដូច្នេះព័ត៌មានពីអដ្ឋិធាតុយុទ្ធជនពលីកាន់តែតិចទៅៗ។ ក្នុងអំឡុងពេលនេះ កម្មាភិបាលនិងយុទ្ធជននៃក្រុម K73 រួមជាមួយនឹងអតីតយុទ្ធជនមកពីទីក្រុងហាណូយ និងក្រុមសហការខេត្តស្វាយរៀង បានទៅស្វែងរកកន្លែងជាច្រើនដែលកប់សពយុទ្ធមិត្ដ។ ក្រោយរយៈពេលជិត ២០ ឆ្នាំ ទៅស្វែងរកក្នុងព្រៃនៃខេត្តស្វាយរៀង កម្មាភិបាល យុទ្ធជន រួមទាំងអតីតយុទ្ធជនបានរកឃើញអដ្ឋិធាតុ ១ អដ្ឋិធាតុ។

ជាច្រើនឆ្នាំនៅឆ្ងាយពីផ្ទះ កម្មាភិបាលនិងយុទ្ធជន នៃក្រុម K73 បានធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដនិងអ្នកជំនាញការវៀតណាមជាច្រើនត្រឡប់មកមាតុភូមិវិញ និងបានរៀបចំពិធីបញ្ចុះនៅទីបញ្ចុះសព Vinh Hung-Tan Hung (Long An)។ ការពលីជីវិតរបស់ពួកគេបានបង្ហាញភាពក្លាហានរបស់កងទ័ពវៀតណាម - "កងទ័ពព្រះពុទ្ធ" ដែលពលីដើម្បីស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ៕

បកប្រែដោយ Pham Diep