leftcenterrightdel
គណៈប្រតិភូវៀតណាម និងឡាវ បញ្ជូនអដ្ឋិធាតុយុទ្ធជនពលី ត្រឡប់មកមាតុភូមិវិញ (រូបថត៖ vov.vn)

ថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៏ត្រី Sivon Sayavong ស្នងការនគរបាលខេត្ត Oudomxay បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលីដែលបានពលីជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសឡាវ ពួកគាត់គឺជា “កម្មាភិបាល កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមបានលះបង់ជីវិត ដើម្បីបុព្វហេតុបដិវត្តន៍អន្តរជាតិដ៏ថ្លៃថ្លា ប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនឡាវក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ”។

leftcenterrightdel
ពិធីចុះហត្ថលេខាលើការប្រគល់អដ្ឋិធាតុយុទ្ធជនពលីដែលជាកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម (រូបថត៖ vov.vn)

បន្ទាប់ពីពិធីរំលឹកគុណវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន សិស្សានុសិស្ស និងប្រជាជនខេត្ត Oudomxay ជាច្រើនកុះករបានប្រមូលផ្តុំគ្នានៅសងខាងផ្លូវ ដើម្បីបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២ នាក់ ត្រឡប់មកប្រទេសវៀតណាមវិញ។ តាមគម្រោង ពិធីគោរពគុណវិញ្ញាណក្ខន្ធអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២ នាក់ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ មិថុនា នៅឈាបនដ្ឋានយុទ្ធជនពលី Tong Khao ខេត្ត Dien Bien៕

បកប្រែដោយ Huyen Trang