នេះគឺជាអដ្ឋិធាតុរបស់យុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលកម្មាភិបាល និងយុទ្ធជននៃក្រុម K៧៣ បានខិតខំប្រឹងប្រែងស្វែងរក ក្នុងរយៈពេលចុងឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ននៅខេត្តស្វាយរៀង ខែត្តប៉ៃលិន និងខេត្តបាត់ដំបង។ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលី Vinh Hung-Tan Hung (ស្រុក Vinh Hung ខេត្ត Long An)។

leftcenterrightdel
ទទួលអដ្ឋិធាតុយុទ្ធជនដែលធ្វើមាតុភូមិនិវត្តន៍តាមច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep (ទីរួមខេត្ត Kien Tuong ខេត្ត Long An) (រូបថត៖ vnanet.vn)

ក្នុងពិធី លោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានសង្កត់ធ្ងន់ថា ការស្វែងរក ប្រមូល និងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជនពលីនៅស្រុកកំណើត ចែករំលែកការឈឺចាប់របស់គ្រួសារ និងសាច់ញាតិរបស់យុទ្ធជនពលី ព្រមទាំង បង្ហាញអំពីសីលធម៌ "ផឹកទឹកនឹកដល់ប្រភព" របស់ប្រជាជាតិ ចូលរួមចំណែកអប់រំយុវជនជំនាន់ក្រោយ អំពីសេចក្តីស្នេហាជាតិ...

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Long An លោក Pham Tan Hoa បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានសហការយ៉ាងសកម្ម និងជួយគាំទ្រដល់ការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជន។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា អាជ្ញាធរ និងប្រជាជនកម្ពុជា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជួយខេត្តក្នុងការស្វែងរកផ្នូររបស់យុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh