ក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Hoang Khanh Hung ប្រធានសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាម បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូអតីតទាហានអាមេរិកនៅវៀតណាម។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក អតីតទាហានអាមេរិកបានផ្តល់ព័ត៌មានដ៏មានតម្លៃជាច្រើនសំដៅជួយឧបត្ថម្ភការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាម។

leftcenterrightdel
គណៈប្រតិភូអតីតទាហានអាមេរិកប្រគល់ឯកសារចំនួន ២០ ឈុតដែលទាក់ទងនឹងយុទ្ធជនពលីវៀតណាម

អតីតទាហានអាមេរិក និងប្រតិភូទាំងឡាយបានចែករំលែកនូវអនុស្សាវរីយ៍ និងព័ត៌មានសំខាន់ៗជាច្រើនដែលទាក់ទងនឹងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីវៀតណាមក្នុងរយៈពេលកន្លងមក។ គណៈប្រតិភូអតីតទាហានអាមេរិកបានប្រគល់ឯកសារចំនួន ២០ ឈុតដែលទាក់ទងនឹងយុទ្ធជនពលីវៀតណាម ដែលបានពលីជីវិតក្នុងសមរភូមិភាគខាងត្បូងជូនដល់សមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាម។ នៅក្នុងជំនួប អតីតទាហានអាមេរិកក៏ទទួលបានព័ត៌មានចាំបាច់ក្នុងការស្វែងរកអដ្ឋិធាតុយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមផងដែរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាម និងអតីតទាហានអាមេរិកបានផ្តល់អំណោយជាច្រើនដល់ញាតិមិត្តរបស់យុទ្ធជនពលី៕

បកប្រែដោយ Huyen Trang