ពិធីសម្ពោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន៤ នៅស្រុក Anouvong និង Thathom មិនត្រឹមតែបង្ហាញការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត Xaysomboun ប៉ុណ្ណោះទេ  ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ឡាវ និងឡាវ-វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរទៀតផង។

leftcenterrightdel
ពិធីកាត់ខ្សែបូបើកសម្ពោធ និងប្រគល់គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ (រូបថត៖ vnanet.vn)

ក្នុងពិធីនេះ តាងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ លោក Viengsan Chantha ប្រធានការិយាល័យគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែសហប្រតិបត្តិការ និងជួយប្រទេសឡាវយ៉ាងទូលំទូលាយក្នុងរយៈពេលកន្លងមក ជាពិសេសជួយឧបត្ថម្ភមូលដ្ឋានដែលនៅជួបការលំបាកជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡាវ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ៤ នៅស្រុក Anouvong និង Thathom មានទុនវិនិយោគសរុបចំនួន ១៥៩.២៩៨ ពាន់លានដុង ក្នុងនោះទុនជំនួយរបស់រដ្ឋាភិបាលវៀតណាមមានចំនួន ១៥៧.២៩៨ ពាន់លានដុង; ទុនបដិភាគនៃភាគីឡាវគឺ ២ ពាន់លានដុង។ នៅពេលដែលដាក់ឱ្យប្រើប្រាស់គម្រោងនេះ នឹងបម្រើដល់វិស័យផលិតកម្មកសិកម្ម បង្កើតលក្ខខណ្ឌជំរុញផលិតកម្មទំនិញ ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រជាបណ្តើរៗសម្រាប់ប្រជាជនក្នុងមូលដ្ឋាន៕

បកប្រែដោយ Huyen Trang