នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងការប្រតិបត្តិរបស់រដ្ឋាភិបាល ពិតណាស់ថា ប្រទេសនិងប្រជាជនឡាវនឹងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី ១១ នៃបក្សប្រជាជនបដិវត្តន៍ឡាវ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ៥ ឆ្នាំលើកទី៩។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈល្អបំផុតសម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ (រូបថត៖ vnanet.vn)

រីឯលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ បានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងបន្តពួតដៃជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការពូនជ្រំ និងថែរក្សាទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

គួរបញ្ជាក់ថា លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខបន្តជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ; ប្ដេជ្ញាចិត្តយកចិត្តទុកដាក់លើការលុបបំបាត់ឧបសគ្គ; ជំរុញការអនុវត្តគម្រោងសំខាន់ៗ ព្រមទាំងបន្តពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។

ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់គ្នា ភាគីទាំងពីរបានឯកភាពបង្កើនការចែករំលែក ការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនេះដែរ លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងគណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang