leftcenterrightdel
លោកវរសេនីយ៍ឯក Phan Anh Viet នាយករងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា ថ្លែងក្នុង​ពិធីបើកវគ្គ
leftcenterrightdel
ប្រតិភូអញ្ជើញ​ចូលរួម​ពិធិបើកវគ្គ

ក្នុងរយៈពេល ៣ ខែ  កម្មាភិបាលកងទ័ពប្រជាជនឡាវចំនួន ២០ នាក់នឹងត្រូវបានមជ្ឈមណ្ឌលវិទ្យុ ទូរទស្សន៍យោធា ចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍទូរទស្សន៍ទំនើបក្នុងបរិបទព័ត៌មានឌីជីថល រួមទាំងជំនាញនិងបទពិសោធន៍ក្នុងការសម្ភាសន៍ ដំណើរការផលិតកម្មវិធីទូរទស្សន៍ទំនើប ដំណើរការនិងវិធីសាស្រ្តក្នុងការផលិតព័ត៌មាន បទយកការណ៍ និងជំនាញក្នុងការសរសេរអត្ថបទ ជំនាញថតវីដេអូ និងបច្ចេកទេស Edit ជំនាញសរសេរ និពន្ទ និងបច្ចេកទេសរៀបចំកម្មវិធីវិទ្យុ...

យោងតាមលោកវរសេនីយ៍ឯក Phan Anh Viet នាយករងមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា បានឲ្យដឹងថា កម្មាភិបាលកងទ័ពប្រជាជនឡាវទាំង ២០ នាក់សុទ្ធតែមានបំណងចង់អនុវត្តច្រើនដើម្បីបង្កើនជំនាញ។ ដូច្នេះហើយ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែមានទ្រឹស្តីប៉ុណ្ណោះទេ ថែមទាំងមានការផ្លាស់ប្តូរ និងដកបទពិសោធន៍ពីកម្មវិធីជាក់ស្តែង ដែលកម្មាភិបាលឡាវទាំងឡាយបានអនុវត្ត រួមជាមួយនឹងកម្មវិធីរបស់មជ្ឈមណ្ឌលវិទ្យុ ទូរទស្សន៍កងទ័ព ដើម្បីឲ្យភាគីទាំងពីរធ្វើការប្រៀបធៀប និងដកបទពិសោធន៍ពីការងារជាក់ស្តែង។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Viet Nang ប្រធានគណៈយុវជនយោធា ថ្លែងក្នុង​ពិធីបើកវគ្គ
leftcenterrightdel
ប្រតិភូអញ្ជើញ​ចូលរួម​ពិធិបើកវគ្គ

នារសៀលថ្ងៃដដែល នៅទីក្រុងហាណូយ គណៈកម្មាធិការយុវជនយោធាបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈលើការងារយុវជនយោធាឆ្នាំ ២០២៤ ជូនកម្មាភិបាល នៃកងទ័ពប្រជាជនឡាវ។

លោកវរសេនីយ៍ឯក Tran Viet Nang ប្រធានគណៈយុវជនយោធា បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនឆ្នាំ២០២៤ រួមមានខ្លឹមសារដែលរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង និងសកម្មភាពបន្ថែមដូចជា៖ ទៅទស្សនាគំរូ សកម្មភាពលេចធ្លោរបស់យុវជននៃកងទ័ពប្រជាជនវៀតណាម និងទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ វប្បធ៌ម និងរមនីយដ្ឋានមួយចំនួន ... ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ ការចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំសកម្មភាពការងារយុវជនយោធា និងជួយកម្មាភិបាលនៃកងទ័ពប្រជាជនឡាវមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ មនុស្ស ទឹកដីវៀតណាម និងកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan