ថ្លែងមតិក្នុងវេទិកា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងបន្តរួមចំណែកលើកកម្ពស់ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាពិសេសរវាងបក្សទាំងបី រដ្ឋទាំងបី ប្រជាជននិងនារីនៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជាដែលពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងបី។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងប្រតិភូសហភាពនារី និងសហគ្រិននារីឡាវ និងកម្ពុជា (រូបថត៖ vnanet.vn)

លោក Tran Thanh Man បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលឲ្យតម្លៃ ថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋ ប្រជាជនឡាវ និងកម្ពុជា។ លោកប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សហភាពនារីវៀតណាមក្នុងការសម្របសម្រួលជាមួយសហភាពនារីឡាវ និងកម្ពុជា រៀបចំវេទិកាតភ្ជាប់និងផ្លាស់ប្តូររវាងសហគ្រិននារីនៃប្រទេសទាំងបី ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍអាជីវកម្ម និងដាក់ចេញសំណើរសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង។

លោកប្រធានរដ្ឋសភា Tran Thanh Man ជឿជាក់យ៉ាងមុតមាំថា ក្នុងអំឡុងពេលគណៈប្រតិភូសមាគមនារី និងសហគ្រិននារីឡាវ និងកម្ពុជាបំពេញទស្សនកិច្ចការងារនៅវៀតណាម សមាគមនារីនៃប្រទេសទាំងបីនឹងបន្តផ្លាស់ប្តូរបទពិសោធន៍យ៉ាងជ្រាលជ្រៅនិងទម្រង់ល្អ ព្រមទាំងតភ្ជាប់សហគ្រិននារីនៃប្រទេសទាំងបី ដើម្បីឱ្យស្ត្រីនិយាយរួម  និងសហគ្រិននារីដោយឡែកបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងក្នុងតំបន់។ លោកប្រធានរដ្ឋសភា បានស្នើថា នាពេលខាងមុខ ដោយឈរលើស្ថានភាពនៃប្រទេសនីមួយៗ សមាគមនារីនៃប្រទេសទាំងបីនឹងបន្តពិភាក្សាអំពីទិសដៅ និងវិធានការសហប្រតិបត្តិការ ដើម្បីធ្វើឲ្យល្អថែមទៀតនូវការអភិវឌ្ឍន៍របស់ស្ត្រី និងសមភាពយេនឌ័រ ការតភ្ជាប់សហគ្រិននារីនៃប្រទេសទាំង៣ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងសមាគមនារីទាំង៣ រួមចំណែកដល់ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ ប្រជាជននៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។

ថ្នាក់ដឹកនាំសហភាពនារីឡាវ និងកម្ពុជាបានអះអាងថា នឹងបន្តលើកកម្ពស់ប្រពៃណីល្អ ពង្រឹង និងរឹតបន្តឹងទំនាក់ទំនងជាមួយសហភាពនារីវៀតណាម ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ និងប្រសិទ្ធភាពប្រតិបត្តិការរបស់សមាគម៕

បកប្រែដោយ Thanh Cong