leftcenterrightdel
កាសែតឡាវកោតសរសើរល្បឿនកំណើនទេសចរណ៍វៀតណាម (រូបថត៖ VOV)

យោងតាមអត្ថបទនេះ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៨.៨ លាននាក់ កើនឡើងជាង ៤.១% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតកូវីដ ១៩។ ក្រៅពីនោះ  អត្ថបទក៏ចាប់អារម្មណ៍អំពីបរិមាណអ្នកទេសចរមកពីប្រទេសអាស៊ីឦសាន ដូចជាកូរ៉េខាងត្បូង និងចិន ដែលស្រូបយកជាង ៤៧.២% នៃបរិមាណភ្ញៀវអន្តរជាតិសរុបមកវៀតណាម ដោយចាត់ទុកថា នេះគឺជាទីផ្សារសំខាន់ពីរ ដែលជួយផ្នែកទេសចរណ៍វៀតណាមងើបឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសទីផ្សារចិនបានកើនឡើងជាង ២២៩% ក្នុងមួយឆ្នាំ។

កាសែត Laophattananews បានវាយតម្លៃថា បរិមាណភ្ញៀវអន្តរជាតិមកកាន់វៀតណាមនឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងឆមាសទី ២ នៃឆ្នាំនេះ ហើយវៀតណាមនឹងសម្រេចគោលដៅស្វាគមន៍ភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់ក្នុងឆ្នាំនេះ៕

តាម vovworld.vn