នៅក្នុងជំនួបពិភាក្សានោះ លោក Pham Minh Chinh បានអះអាង​ថា វៀត​ណាម​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន និងចាត់ទុកនេះជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Li Qiang បានសង្កត់ធ្ងន់ថា ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសជាមួយប្រទេសអ្នកជិតខាងរបស់ខ្លួន និងគាំទ្របុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម និងការលើកកំពស់តួនាទីអន្តរជាតិរបស់វៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Li Qiang នាយករដ្ឋមន្រ្តីចិន (រូប​ថត៖ baochinhphu.vn)

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន រក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាការទូត ការពារជាតិ សន្តិសុខ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងការផ្លាស់ប្តូរមិត្តភាពរវាងបណ្តាមូលដ្ឋាន និងអង្គការមហាជន កសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ គ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ និងបង្កើនការសម្របសម្រួលក្នុងវេទិកាអន្តរជាតិ និងតំបន់។

លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវប្តេជ្ញាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួម និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជំរុញការតភ្ជាប់ជាយុទ្ធសាស្ត្រ ហើយនិងស្នើភាគីទាំងពីរពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឆាប់ចុះហត្ថលេខាលើពិធីសារ និងសម្រេចនីតិវិធីបើកទីផ្សារសម្រាប់ទុរេនកក និងដូងស្រស់របស់វៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយមួយលោក Li Qiang នាយករដ្ឋមន្រ្តីចិន (រូប​ថត៖ baochinhphu.vn)

រីឯខ្លួនវិញ លោក Li Qiang បានអះអាងពីការត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម ជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន។ លោក Li Qiang ឲ្យដឹងដា ចិននឹងបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្ម ជលផល និងផ្លែឈើប្រកបដោយគុណភាពខ្ពស់របស់វៀតណាម ហើយនិងស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសក្នុងវិស័យផលិតកម្ម កសិកម្ម កិច្ចសហប្រតិបត្តិការក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្ម បង្កើនកិច្ចសហប្រតិបត្តិការក្នុងការការបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ រូបិយវត្ថុ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង សមស្របនឹងកម្រិតថ្មីនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖ baochinhphu.vn)

ភាគីទាំងពីរបានអះអាងអំពីសារៈសំខាន់នៃការគ្រប់គ្រងការខ្វែងគំនិតគ្នាឲ្យបានសមស្រប រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមកម្រិតខ្ពស់ និង “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាលើសមុទ្ររវាងវៀតណាម និងចិន” គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក លើកកំពស់ប្រសិទ្ធភាពនៃយន្តការចរចាលើបញ្ហាដែនសមុទ្រ ដោះស្រាយបញ្ហាទូកនេសាទឱ្យបានសមស្រប និងគ្រប់គ្រងស្ថានការណ៍នៅសមុទ្រឲ្យបានល្អ។

លោក Pham Minh Chinh បានអះអាងនូវគោលជំហរឥតងាករេចំពោះការរក្សាគោលនយោបាយ "ចិនតែមួយ" និងគាំទ្រប្រទេសចិនក្នុងការលើកកម្ពស់តួនាទីកាន់តែសំខាន់ និងសកម្មរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan