leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ dangcongsan.vn)

នៅទីនេះ លោក Nguyen Xuan Thang បានអះអាងថា វៀតណាមតែងតែប្តេជ្ញាចិត្ត និងរួមដំណើរជាមួយ WB ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានានាដែលភាគីទាំងពីរបាន និងកំពុងចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលឆាប់ៗ និងស្នើឱ្យធនាគារពិភពលោកបំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពការវិវឌ្ឍថ្មីៗនៅវៀតណាម ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សហគ្រាសវៀតណាម ជួយគាំទ្រដល់មូលដ្ឋាននានារបស់វៀតណាមនៅតំបន់ Tay Nguyen តំបន់ដីសណ្ដទន្លេមេគង្គលើគោលនយោបាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ផ្តល់យោបល់លើ​ទិសដៅថ្មីសម្រាប់​​វៀតណាមនាពេលខាងមុខ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នៅពេលដែលវៀតណាមចូលដល់ចំណុចចាប់ផ្តើមថ្មី ដែលជាយុគសម័យនៃការរីកចម្រើន។

រីឯខ្លួនវិញ នាយិកា WB ប្រចាំប្រទេសវៀតណាម បាននិយាយថា WB កំពុងសម្របសម្រួលជាមួយបណ្ឌិត្យសភាអំពីរបៀបរៀបចំវេទិកាណែនាំរបាយការណ៍វៀតណាមឆ្នាំ២០៤៥ និងសង្ឃឹមថា វេទិកានេះនឹងត្រូវបានរៀបចំឡើងក្នុងកម្រិតខ្ពស់ ជាមួយនឹងសារៈសំខាន់សំដៅ​បង្កើតគោលនយោបាយនៅវៀតណាម។ តាមការរំពឹងទុក វេទិកានេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី២០ ខែវិច្ឆិកា។

បកប្រែដោយ Duy Hoan