ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ លើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ (ស្វីស) លោក Cung Duc Han អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថានៅក្នុងសម័យសន្ទនាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្តីពីបច្ចេកវិទ្យាដែលកំពុងលេចឡើង និងនៅសម័យសន្ទនាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីភាពក្រីក្រខ្លាំង និងសិទ្ធិមនុស្ស។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នៅក្នុងសម័យសន្ទនាជាមួយលោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពីបច្ចេកវិទ្យាដែលកំពុងលេចឡើង លោក Cung Duc Han បានចែករំលែកថា ការធានាសមភាពក្នុងការទទួលផលប្រយោជន៍ចំពោះបច្ចេកវិទ្យាឌីជីថលគឺជាអាទិភាពរបស់វៀតណាម និងមនុស្សគ្រប់រូបទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។

នៅក្នុងសម័យសន្ទនាជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីភាពក្រីក្រខ្លាំង និងសិទ្ធិមនុស្ស លោក Cung Duc Han បានចែករំលែកថា វៀតណាមទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយភាពក្រីក្រ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២៥ ដែលបានបន្ថយសន្ទស្សន៍ពហុវិមាត្រនៃភាពក្រីក្រ (MPI) ចុះពាក់កណ្តាល ក្នុងរយៈពេល ១៥ ឆ្នាំ (យោងតាមរបាយការណ៍សន្ទស្សន៍ពហុវិមាត្រនៃភាពក្រីក្រសកលដែលប្រកាសដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស ប្រកាសដោយសាកលវិទ្យាល័យ Oxford ក្នុងខែកក្កដា ឆ្នាំ ២០២៣)៕

បកប្រែដោយ Duy Hoan