ដោយវាយតំលៃថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាខាងវប្បធម៌ជាច្រើន និងមានសក្ដានុពល គុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍទៅវិញទៅមក លោកប្រធានរដ្ឋបានអះអាងថា វៀតណាមមានបំណងចង់សហការជាមួយជប៉ុនដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបនឹងត្រូវបានបង្កើត។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ទទួលជួបលោក Ito Naoki (រូបថត៖ VOV)

លោកប្រធានរដ្ឋ To Lam បានស្នើឱ្យលោកឯកអគ្គរាជទូត Ito Naoki លើកកម្ពស់ប្រសិទ្ធភាពនៃតួនាទី ជាអ្នកជំរុញគោលនយោបាយ និងជាស្ពានដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្របសម្រួលយ៉ាងសកម្ម សំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយនឹងភារកិច្ចសំខាន់ៗដូចជា៖ ការជំរុញទំនុកចិត្តផ្នែកនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Ito Naoki បានសម្តែងនូវសេចក្តីរីករាយនៅពេលចាប់ផ្តើមអាណត្តិនៅវៀតណាម ហើយសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតក្នុងអំឡុងពេលបំពេញបេសកកម្មនៅវៀតណាមគឺធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន ឆ្ពោះទៅដំណាក់កាល ៥០ ឆ្នាំខាងមុខ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការមូលដ្ឋាន និងទេសចរណ៍៕

តាម vovworld.vn