លោក Nguyen Van Nen បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមជូនចំពោះលោក Luvsannamsrain Oyun-Erdene ប្រធានគណបក្សប្រជាជន នាយករដ្ឋមន្ត្រីម៉ុងហ្គោលី។ លោក Nguyen Van Nen បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយគណបក្សប្រជាជនម៉ុងហ្គោលី និងរដ្ឋម៉ុងហ្គោលី។

leftcenterrightdel
លោក Nguyen Van Nen សមាជិកការិយាល័យនយោបាយ និងជាលេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

លោក Yangug Sodbaatar អគ្គលេខាគណបក្សប្រជាជនម៉ុងហ្គោលី បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរសុខភាពល្អពីប្រធានគណបក្សប្រជាជនម៉ុងហ្គោលី ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។ លោក Yangug Sodbaatar បានអះអាងថា គណបក្សប្រជាជនម៉ុងហ្គោលី និងរដ្ឋម៉ុងហ្គោលី យកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពចំពោះការជំរុញទំនាក់ទំនងជាមួយវៀតណាម។

ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញបក្ស រដ្ឋ និងប្រជាជន លើកកំពស់តួនាទីតម្រង់ទិសយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចទាំងពីរសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ស្របតាមសក្តានុពលនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងចំណងមិត្តភាព បង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនង​វៀតណាម-ម៉ុងហ្គោលី។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Van Nen និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋធានី Ulaanbaatar និងអញ្ជើញទៅទស្សនាសាលាប្រសិទ្ធនាមតាមឈ្មោះ Ho Chi Minh នៅ Ulaanbaatar  និងជួបធ្វើការជាមួយបុគ្គលិកស្ថានទូត និងសហគមន៍អាណិកជនវៀតណាមនៅម៉ុងហ្គោលី៕

បកប្រែដោយ Huyen Trang