នៅក្នុងជំនួបធ្វើការនេះ លោកប្រធានរដ្ឋ To Lam បានលើកឡើងទិសដៅអភិវឌ្ឍថ្មីមួយចំនួនសម្រាប់ខេត្ត Tra Vinh ដែលត្រូវទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃថាមពលកកើតឡើងវិញ តភ្ជាប់ចរាចរណ៍ផ្លូវទឹក និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ថ្លែងមតិក្នុងជំនួបធ្វើការ  (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ To Lam បានស្នើឱ្យខេត្ត Tra Vinh ផ្តោតលើការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលភ្ជាប់ជាមួយការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ; ផ្តោតលើការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនរួមជាតិខ្មែរ; អភិវឌ្ឍផលិតផលសំខាន់ៗប្រចាំតំបន់។ លោកប្រធានរដ្ឋ To Lam ក៏បានលើកទឹកចិត្តប្រព័ន្ធនយោបាយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងប្រជាជន ម្ចាស់ការប្រកាន់ខ្ជាប់នូវស្ថានភាពមូលដ្ឋាន តំបន់ និងក្តាប់ជាប់មតិសង្គម មិនអនុញ្ញាតឱ្យមានកម្លាំងអរិភាពញុះញង់ ឬប្រឌិតរឿងលើបញ្ហាជនជាតិ និងសាសនានៅឡើយ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam បានជូនអំណោយជាវិទ្យុចំនួន ១៤០០ គ្រឿងដល់ខេត្ត ដើម្បីជួយប្រជាជននៅតំបន់ជនជាតិភាគតិច ចាប់យកព័ត៌មានបានលឿន ជាពិសេសតាមបណ្តាញវិទ្យុផ្សាយជាភាសាជនជាតិ៕

បកប្រែដោយ Huyen Trang